Connect with us

កូវីដ-១៩

ម្តុំ​ជ្រោយ​ចង្វា​ផ្ទុះអ្នក​ឆ្លងកូវីដ​ជាង​ ៧០ នាក់​ភាគច្រើន​នៅ​ភូមិ​ដើមគរ

បានផុស

នៅ

ខណ្ឌ​ជ្រោយ​ចង្វា​បាន​រកឃើញ​ករណី​ឆ្លង​ជាង ៧០ នាក់​ភាគច្រើននៅ​ភូមិ​​ដើមគរ។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាលរាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាង ៧០នាក់ក្នុង​មួយ​ថ្ងៃ ជា​តួលេខឆ្លង​ច្រើន​បំផុត​មិន​ធ្លាប់មាន​ សម្រាប់​ភូមិសាស្រ្ត​ខណ្ឌ​ដែល​​ស្ថិត​​នៅ​ជ្រោយ​ម្ខាង​នៃ​ដងទន្លេ​មេគង្គ។

​​អាជ្ញាធរត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ហ្មត់ចត់​បំផុត​ កុំ​ឲ្យ​ស្ថានភាព​រាលដាល​ធ្ងន់ធ្ងរ​ដូច​មូលដ្ឋាន​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិសែនជ័យ ដែល​កំពុង​ប្រយុទ្ធ​ការ​រាតត្បាត​ជំងឺ​កូវីដ ខណៈ​ការ​ឆ្លង​​ហាក់​មិនទាន់​មាន​សញ្ញា​ធូរស្រាល​នៅ​ឡើយ​។

គួរ​បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញ​តួលេខ​អ្នក​ឆ្លង​ថ្មី​ចំនួន៤៤៥ទៀត​នៅថ្ងៃនេះ​ ដែលជាករណីឆ្លងក្នុងសហគមន៍។ ខណ្ឌមានជ័យ និងខណ្ឌ​ពោធិសែនជ័យ​នៅ​តែ​មូលដ្ឋានមានករណី​​ឆ្លង​ធ្ងន់ធ្ងរជាងគេ ខណៈអាជ្ញាធរ​បាន​បន្ត​បិទខ្ទប់ ដើម្បី​គ្រប់គ្រង​លំហូរ​ចរាចរណ៍​របស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម