Connect with us

កូវីដ-១៩

សពអ្នកស្លាប់ដោយសារកូវីដកាន់តែច្រើន ត្រូវបានដឹកទាំងឡានៗ យកទៅទម្លាក់ពីលើស្ពានចូលទន្លេ​ គង្គា

បានផុស

នៅ

សាកសពបន្ថែមទៀតហើយ ត្រូវបានគេឃើញអណ្តែតនៅក្រោមស្ពានមួយក្បែរព្រំប្រទល់រវាងរដ្ឋ Uttar Pradesh និង Bihar។ នេះជាសោកនាដកម្មមួយដែលកំពុងកើនឡើង ចំពេលមានវិបត្តិជំងឺកូវីដ-១៩។

ក្រុមមន្រ្តីនៅរដ្ឋ Bihar បាននិយាយថា សាកសពដែលអណ្តែតមកទើរលើច្រាំងទន្លេគង្គាក្នុងទីក្រុង Buxar កាលពីម្សិលមិញគឺមានចំនួន៧១នាក់ ហើយពួកគេបានស្តីបន្ទោសទៅរដ្ឋ Uttar Pradesh ចំពោះករណីនេះ។

រូបភាពនៃសាកសពដែលគេអះអាងថា បោះចោលពីលើស្ពានដោយអ្នកបើកឡានពេទ្យ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម ខណៈមនុស្សជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលនិងអាណិតអាសូរចំពោះជនរងគ្រោះដោយសារជំងឺកូវីដ-១៩ និងក្រុមគ្រួសាររបស់ពួកគេ។

សមាជិកសភាគណបក្ស BJP របស់រដ្ឋ Bihar ឈ្មោះ Janardhan Singh Sigriwal បានចោទប្រកាន់ថា សាកសពជនរងគ្រោះកូវីដ កំពុងត្រូវបានក្រុមអ្នកបើកឡានពេទ្យ ដឹកទាំងឡានៗយកមកទម្លាក់ចូលក្នុងទឹកទន្លេពីលើស្ពាន Jaiprabha Setu ស្ថិតនៅក្នុងស្រុក Saran នៃខេត្ត Bihar ជិតព្រំប្រទល់រដ្ឋ Uttar Pradesh។

លោក Sigriwal និយាយថា លោកបានជំរុញឲ្យរដ្ឋបាលស្រុក Saran ត្រូវធានាថា អ្នកបើកឡានពេទ្យ មិនត្រូវបោះចោលសាកសពនៅទីនោះទៀតទេ។

គួរបញ្ជាក់ថា បើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលកាលពីថ្ងៃអង្គារបានបង្ហាញថា ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២៩,៩៤២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២២,៩៩២,៥១៧ករណី។

Coronavirus - Hyderabad Man Buried By Different Family: Gandhi Hospital  Accused Of Botch-Up

ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ចំនួន ៣.៨៧៦នាក់ផងដែរ កាលពីថ្ងៃអង្គារ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៩,៩៩២នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ ព្រះអើយ! គ្មានឈើបូជា សាច់ញាតិជនរងគ្រោះដោយសារកូវីដ បោះសពចូលទន្លេគង្គា អណ្តែតត្រៀបត្រា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីអគ្គិភ័យនៅខណ្ឌឬស្សីកែវ ឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម