កូវីដ-១៩
ព្រះអើយ! គ្មានឈើបូជា សាច់ញាតិជនរងគ្រោះដោយសារកូវីដ បោះសពចូលទន្លេគង្គា អណ្តែតត្រៀបត្រា
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សាកសពប្រហែល១០០នាក់ ត្រូវបានគេឃើញអណ្តែតពេញទន្លេគង្គា ហើយស្ថានភាពសពទាំងនោះបានបង្ហាញថា ពួកគេប្រហែលជាស្ថិតនៅក្នុងទឹកទន្លេអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

ការរកឃើញនៅជិតព្រំដែនរដ្ឋ Bihar និង Uttar Pradesh នេះ ត្រូវបានបញ្ជាក់ប្រាប់ BBC កាលពីថ្ងៃចន្ទ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថាតើសាកសពទាំងនោះទៅដល់ទីនោះដោយរបៀបណា ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា ពួកគេអាចជាជនរងគ្រោះដោយសារជំងឺកូវីដ-១៩។

ក្រុមមន្រ្តីបាននិយាយថា សពទាំងនោះ មានសភាពហើមនិងរលាកផ្នែកខ្លះ ហើយប្រហែលជាពួកគេត្រូវបានបោះចូលទន្លេ ដែលជាផ្នែកមួយនៃការធ្វើពិធីបូជាសពជនរងគ្រោះក្នុងរដ្ឋ Uttar Pradesh។

ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនបានប្រាប់ BBC ថា កង្វះខាតឈើសម្រាប់ការបូជា និងការឡើងថ្លៃនៃការរៀបចំពិធីបុណ្យសព បានធ្វើឲ្យក្រុមគ្រួសារមួយចំនួនគ្មានជម្រើសអ្វីក្រៅពីការបោះសពចូលទៅក្នុងទន្លេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ខឹងព្យាបាលអ្នកជំងឺកូវីដអស់ថ្លៃពេក មេបក្សឥណ្ឌា វាយអ្នកគ្រប់គ្រងមន្ទីរពេទ្យ ផ្អើលគេឯង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


