ព័ត៌មានជាតិ
តារាល្បីៗជាច្រើនចេញមុខអំពាវនាវរកយុត្តិធម៌ដល់ពិធីការិនី មាន ពេជ្រវីតា
ភ្នំពេញ៖ ស្របពេលពិធីការិនីកញ្ញា មាន ពេជ្រវីតា ពិធីការិនីទូរទស្សន៍My ត្រូវបានបញ្ជូនទៅពន្ធនាគាក្នុងករណីរឿងរ៉ាវក្ដីក្ដាំជាមួយនឹងលោកឧកញ៉ា ហេង សៀ នោះក៏មានតារាល្បីៗជាច្រើនទៀតបានចេញមុខអំពាវនាវដើម្បីជួយស្វែងរកយុត្តិធម៌ជូននាង។
តាមការសង្កេតឃើញតារាល្បីៗក្នុងប្រទេសដែលចេញមុខអំពាវនាវនេះដូចជាអ្នកនាង ចន ច័ន្ទល ក្ខិណា អ្នកនាង ពេជ្រ សោភា អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក្ស កញ្ញា តន់ ច័ន្ទសីម៉ា កញ្ញា រ៉េត ស៊ូហ្សាណា លោក ជីដេវីត លោក វណ្ណដា និងតារាសិស្ប:ល្បីជាច្រើនទៀត។
ការអំពាវនាវនេះក៏បានបង្ហោះអបដោយសារមួយប្រយោគរបស់កញ្ញា មាន ពេជ្ររីតា ដែលយំរៀបរាប់ក្នុងវីដេអូបង្ហាញពីការឈឺចាប់របស់ខ្លួនផងដែរ។
តាមរយៈប្រយោគនោះបានលើកឡើងថា៖ “គេស្ទាបខ្ញុំ” “ខ្ញុំខ្ពើមខ្លួនឯង” “ខ្លួនខ្ញុំត្រូវគេរំលោភលើរាងកាយ ហើយខ្ញុំត្រូវជាប់ខ្នោះទៀត ហើយចូលគុកទៀត”។ ខ្លឹមសារនេះដែលត្រូវបានតារាល្បីៗយកមកសរសេរបង្ហោះចែកចាយព្រោងព្រាតលើបណ្តាញសង្គមដើម្បីទាមទារយុត្តិធម៌ជូនពិធីការិនីកញ្ញា មាន ពេ ជ្រវីតា។
ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុកក៏មិនខុសគ្នាពីបុគ្គលស្ថិតនៅក្នុងចង្កោមអ្នកសិល្បៈនោះទេ គឺមានមហាជនជាច្រើនទៀតក៏បានអំពាវនាវដល់ស្ថាប័នច្បាប់ជួយរកយុត្តិធម៌ជូនកញ្ញា មាន ពេជ្ររីតា ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


