សុខភាព
ហូបតៅហ៊ូរាល់ថ្ងៃដូចជួយយកជំងឺដំកាត់ផ្សេងៗចេញពីរាងកាយ
តៅហ៊ូជាប្រភេទអាហារដែលចម្រាញចេញពីសណ្ដែកសៀងនិងប្រូតេអ៊ីនជាច្រើន ជួយរាងកាយឲ្យរឹងមាំនិងអាយុវែង។បើសិនអ្នកហូបតៅហ៊ូជាប្រចាំ វាមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ជាពិសេសសម្រាប់អ្នកមានជំងឺដំកាត់ផ្សេងៗ អាចជួយកាត់បន្ថយហានិភ័យបានច្រើន។
១ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

សាច់ក្រហមដែលត្រូវបានកែច្នៃច្រើនតែផ្ទុកជាតិខ្លាញ់ឆ្អែត ដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់ (និងបង្កើនហានិភ័យនៃជំងឺបេះដូង។ ការសិក្សាមួយក្នុងឆ្នាំ ២០២០ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីចលនាបេះដូងរបស់សមាគមអាមេរិកវបានពិនិត្យទិន្នន័យពីមនុស្ស ២០០,០០០ នាក់រកឃើញថា ការទទួលទានតៅហ៊ូតែមួយដងក្នុងមួយសប្តាហ៍ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺបេះដូង ១៨ ភាគរយ បើធៀបនឹងអ្នកដែលមិនបរិភោគតៅហ៊ូសោះ។
២ បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២

មនុស្សម្នាក់មានជំងឺទឹកនោមផ្អែមប្រភេទទី ២ រាងកាយរបស់ពួកគេព្យាយាមរក្សាកម្រិតជាតិស្ករក្នុងឈាម។
លើសពីនេះទៀតការសិក្សាឆ្នាំ ២០២០ បានរកឃើញថាការទទួលទានតៅហ៊ូប្រូតេអ៊ីនសណ្ដែកសៀងនិងសណ្ដែកដែលមានជាតិ isoflavones ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ២ ក្នុងចំណោមប្រជាជនជាង ៥៦០,០០០ នាក់។
៣ ការពារខ្លួនអ្នកពីជំងឺមហារីក

ការសិក្សាពិនិត្យឡើងវិញចំនួនពីរបានរកឃើញថាបុរសដែលទទួលទានតៅហ៊ូ បានជួបប្រទះនូវការថយចុះហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតពី ៣២ ទៅ៥១ ភាគរយ។ ការសិក្សាមួយទៀតបានបង្ហាញថា ការទទួលទានសណ្ដែកសៀងនិងតៅហ៊ូរួមគ្នា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយ ៥៩ ភាគរយនៃជំងឺមហារីកក្រពះចំពោះស្ត្រី។
៤ ជួយការពារការពុកឆ្អឹង

ការពិនិត្យតាមបែបវិទ្យាសាស្ត្រមួយមានផ្ទុកទិន្នន័យដែលបង្ហាញថា ការទទួលទានតៅហ៊ូ ប្រមាណ ៨០ មីលីក្រាមក្នុងមួយថ្ងៃអាចជួយការពារការពុកឆ្អឹងទាំងបុរសនិងស្រ្តី។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បញ្ឈប់ទម្លាប់ហូបអាហារទាំងនេះភ្លាម បើមិនចង់កើតជំងឺលើសឈាមទាំងក្មេងវ័យ

-
សន្តិសុខសង្គម២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់