ព័ត៌មានជាតិ
សមត្ថកិច្ចចុះទៅក្របួចជនដៃដល់មួយសំបុក ដល់បន្ទប់ផ្ទះសំណាក់ មានទាំងនារីពីរនាក់ទៀត
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រួចព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់នៅផ្ទះសំណាក់ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២១ ជនសង្ស័យមានបក្ខពួកចំនួន៤ នាក់ជិះម៉ូតូ ២ គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់។ ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាពភ្លាមៗនិងកំណត់មុខសញ្ញាបានផងដែរ។
ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ និងមានការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ គួច សុភា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោងប្រមាណជា៩ ព្រឹកថ្ងៃដដែល នៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម។ ក្រោយពីបានធ្វើការឃាត់ខ្លួន និងសួរនាំជនសង្ស័យរួចមក សមត្ថកិច្ចបន្តទៅតាមចាប់បក្ខពួកដែលនៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់យីហោតារាពេជ្រ ម៉ូឌែន សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បានចំនួន២នាក់ទៀត។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ និងដកហូតបានម៉ូតូចំនួន ២ គ្រឿង។
លុះដល់វេលាយប់ថ្ងៃដដែល សមត្ថកិច្ចធ្វើការស្រាវជ្រាវនិងចុះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១០ នាក់បន្ថែមទៀតក្នុងនោះមាន (ស្រី២នាក់) សង្ស័យក្រុមបក្ខពួកឆក់នៅចំណុចផ្ទះសំណាក់ដដែល។ ខណៈដែលសមត្ថកិច្ចកំពុងតែឡោមព័ទ្ធចាប់ ស្រាប់តែជនសង្ស័យម្នាក់បានជិះម៉ូតូរត់គេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញប្រផាប់ចាប់ប្រភីងរហូតដល់ក្នុងមន្ទីរពេទ្យជប៉ុន ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញទើបឃាត់បាន រួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ១៣ នាក់ សមត្ថកិច្ចកំពុងធ្វើការសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


