ជីវិតកម្សាន្ដ
ចាន់ គង់ការ ទម្លាយរឿងកម្សត់ព្រោះឪពុក-ម្តាយធ្លាប់ចាប់ខ្លួននៅថៃ
តារាម៉ូដែលសម្បុរស្រអែមកញ្ញា ចាន់ គង់ការ គិតរហូតមកទល់ពេលនេះ នាងបានហែលឆ្លង កាត់លើវិថីសិល្បៈមានរយៈពេលប្រមាណ៣ឆ្នាំមកហើយ។ ខណៈសន្ទុះនៃការគាំទ្រនិងប្រជាប្រិយភាពរក្សាបានមិនចាញ់អ្នករួមជំនាន់ឡើយ។

ថ្វីត្បិតតែសិល្បៈរបស់ ចាន់ គង់ការ បានឆ្លងកាត់យូរឆ្នាំហើយពិតមែន ប៉ុន្តែសម្រាប់ប្រវត្តិគ្រួសារតារាស្រីរូបនេះ មិនត្រូវបានបង្ហាញឲ្យមហាជនបានដឹងលម្អិតនោះទេទើបថ្មីៗនេះ នាងបានរៀបរាប់រឿងរ៉ាវជាច្រើនគួរឲ្យចាប់អារម្មណ៍។

កញ្ញា ចាន់ គង់ការ បានបើកកកាយរម្លឹកដក់ប្រវត្តិជូរចត់របស់គ្រួសារកាលពីអតីតកាលថា រឿង ខ្លះគ្រាន់តែនឹកឃើញក៏ហូរទឹកភ្នែក មានតែអ្នកធ្លាប់ឆ្លងកាត់ភាពលំបាកវេទនាពិតប្រាកដ ប៉ុណ្ណោះ ទើបយល់អារម្មណ៍នេះ។ ជាកសិកររកបាយហូបមិនបាន អង្ករថោកតែជីថ្លៃប្រមូល ផលមកគេទម្លាក់តម្លៃស្រូវ។
តារាម៉ូដែល ចាន់ គង់ការ បន្តថា ខ្ចីលុយគេគ្មានអ្នកឲ្យព្រោះក្រពេកមិនមានលុយឲ្យកូនទៅរៀន មិនដែលស្គាល់រសជាតិសាច់គោ សាច់ជ្រូក មួយខែទល់មួយឆ្នាំ។ យប់ឡើងឃើញម៉ែ-ឪដេក យកដៃគងថ្ងាសដកដង្ហើមធំៗ ស្រូវធ្វើមិនបានផលអស់លុយពីខ្លួន សម្រេចចិត្ដទៅធ្វើកម្មករនៅ ស្រុកថៃ ចោលកូនតូចៗដោយរំពឹងថា បានប្រាក់ខ្លះផ្ញើឲ្យកូននិងទុកខ្លះគ្រាន់បានទិញបាយហូបខ្លួនឯង។


ចាន់ គង់ការ បញ្ជាក់ទៀតថា សំណាងមិនមានក៏ត្រូវប៉ូលិសថៃ ចាប់ដោយការឆ្លងដែនខុសច្បាប់។ ចំណែកកូនតូចៗ នៅខ្មែរគ្មានអាហារគ្មានសុវត្ថិភាព យប់ឡើងដេកអោបគ្នា ដាក់កាំបិតក្រោម ខ្នើយ។ ខាងលើនេះ គឺជាការរៀបរាប់នូវប្រវត្តិដ៏កម្សត់របស់ ចាន់ គង់ការ ដែលមហាជនមិនធ្លាប់ដឹងពីមុនមក៕

អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ផលិតកម្មLDប្រកាសរកឃើញបុគ្គលិក៣នាក់ឆ្លងកូវីដ-១៩ និង អំពាវអ្នកដែលពាក់ព័ន្ធទៅធ្វើតេស្តសំណាក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


