វប្បធម៌ ជំនឿ
មន្ទីរវប្បធម៌សៀមរាប អញ្ជើញ កញ្ញាស្លឹកឈើ ស្រាយបំភ្លឺ ការផ្សាយវីដេអូកុមារប៉ះពាល់វប្បធម៌
លោក មួន សុភាព ប្រធាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប កោះហៅ លោក ហត កើ ហៅ កញ្ញាស្លឹកឈើ ស្រាយបំភ្លឺ ជុំវិញការផ្សាយវីដេអូប្រាសចាកក្រមសីលធម៌ ប៉ះពាល់វប្បធម៌ ប្រពៃណីជាតិ ពិសេសតម្លៃកុមារកម្ពុជា។

តាមរយៈ លិខិតអញ្ជើញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះ កញ្ញាស្លឹកឈើ Fashion និងសាលា Kanha Slerkcher Catwalk Class ដើម្បីចូលរួម ប្រជុំ និងស្រាយបំភ្លឺករណីបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដេអូខ្លីៗជាច្រើនដែលមានរូបភាពប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃកុមារកម្ពុជា។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប បានកំណត់ ការណាត់ជួប នៅស្អែក ពោលគឺថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០ នាទី រសៀល ទីកន្លែងនៅ សាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប។

គួរបញ្ជាក់ថា លោក ហត កើ ឬឈ្មោះលើបណ្តាញសង្គម ថា កញ្ញាស្លឹកឈើ Fashion ជាអ្នកច្នៃម៉ូតសំលៀកបំពាក់ពីស្លឹកផ្ការុក្ខជាតិ និងគ្រូដើរបង្ហាញម៉ូត នៅខេត្តសៀមរាប។ លោកធ្លាប់បង្ហាត់បង្ហាញដល់សិស្សជាច្រើនជាអ្នកចង់ចេះដើរម៉ូត និងអ្នកចង់ចូលប្រកួតបវរកញ្ញាសម្រាប់យុវតីពេញវ័យ និងកុមារី។ ជាមួយគ្នានេះ លោកក៏ធ្លាប់ដឹកនាំកូនសិស្សថតរូបតាមប្រធានបទផ្សេងៗ រួមទាំងមានស្លៀកឈុតហែលទឹកផងដែរ ព្រមទាំងបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួន៕
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


