ជីវិតកម្សាន្ដ
Kim Kardashian នឹងធ្វើជាមេធាវី ក្រោយលាឈប់ពីសិល្បៈ
ថ្លែងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ តារាបង្ហាញម៉ូដ Kim Kardashian ទម្លាយអារម្មណ៍ពិតថា នាងសប្បាយចិត្តនឹងលះបង់អាជីពសិល្បៈ ដើម្បីធ្វើជាមេធាវីពេញលេញ។

Kim Kardashian មិនត្រឹមតែជាតារាបង្ហាញម៉ូដលំដាប់ពិភពលោក និងជាអ្នកជំនួញស្រីវ័យក្មេងប៉ុណ្ណោះទេ នាងក៏ជាមេធាវីហាត់ការ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ដោយសារមានឈាមជ័រជាអ្នកច្បាប់ តារាស្រីវ័យ ៤២ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាផ្នែកនីតិសាស្រ្ត ហើយបច្ចុប្បន្ននាងត្រៀមខ្លួនធ្វើជាមេធាវីពេញសិទ្ធិគ្រប់ពេល បើទោះជាត្រូវបោះបង់កេរ្តិ៍ឈ្មោះជាតារាល្បីក៏ដោយ។ នាងធ្លាប់ប្រាប់ម្តាយថា នាងនឹងចូលនិវត្តន៍ពីវិស័យសិល្បៈ ដើម្បីផ្តោតលើអាជីពផ្នែកច្បាប់របស់នាង។

មូលហេតុដែល Kim Kardashian ចាប់អាជីពជាមេធាវី ត្រូវបានសាមីខ្លួនបញ្ជាក់ថា នាងបំពេញបំណងឪពុករបស់នាង ព្រោះគាត់ធ្លាប់ជាមេធាវីជាន់ខ្ពស់ មុនពេលគាត់ស្លាប់ នៅអាយុ ៥៩ឆ្នាំ កាលពីឆ្នាំ២០១៣។ ត្បិតមានមនុស្សចំនួនប្រាប់នាងអំពីបញ្ហាតានតឹងក្នុងអាជីពជាមេធាវីក្ដី Kim ថា នាងបានប្រឹងប្រែងអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ នាងព្យាយាមរៀនសូត្ររាល់ថ្ងៃ ហើយដោយសារបទពិសោធន៍កន្លងមក និងក្រមវិជ្ជាជីវៈ ដែលទទួលបានពីសាលា នាងជឿជាក់ថាខ្លួនពិតជាអាចក្លាយជាមេធាវីល្អម្នាក់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Justin Bieber ទម្លាយអារម្មណ៍ថា ខ្លួនឈឺចិត្តខ្លាំង ក្រោយគេរិះគន់ភរិយាកប់ៗមាត់
ចុចអាន៖ កៀកថ្ងៃរៀបការមែនទែន Mark-Kimberly ស្រាប់តែប្រកាសលក់ផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


