ជីវិតកម្សាន្ដ
បងស្រី Kim Kardashian បកអាក្រាតប្អូនស្រីថា ព្យាយាមយកមង្គលការរបស់ខ្លួនបន្លំជាការរកស៊ី
តារាបង្ហាញម៉ូដ Kourtney Kardashian បកអាក្រាតប្អូនស្រី Kim Kardashian គ្មានទុកមុខថាបានព្យាយាមបង្វែរអាពាហ៍ពិពាហ៍របស់នាងទៅជាឱកាសអាជីវកម្ម ដើម្បីរកផលចំណេញឱ្យខ្លួនឯង។

តាំងពីរៀបការរួច នៅអំឡុងឆ្នាំ២០២២មក តារាស្រីវ័យ ៤៤ឆ្នាំរូបនេះ មិនបាននិយាយអវិជ្ជមានអ្វីអំពីសាច់ញាតិខ្លួនឯងឡើយ ទើបតែថ្មីៗនេះ នាងស្រាប់តែចោទប្រកាន់ Kim ថាបានព្យាយាមរកប្រាក់ចំណេញពីពិធីរៀបការរបស់នាងជាមួយស្វាមី Travis Barker។

និយាយនៅក្នុងកម្មវិធីសម្ភាសន៍មួយតារាបង្ហាញម៉ូដ Kourtney Kardashian ថា “ប្អូនស្រីខ្ញុំប្រើពិធីមង្គលការរបស់ខ្ញុំជាឱកាសអាជីវកម្ម” ។ យ៉ាងណាមិញ Kourtney មិនបញ្ជាក់ពីការកេងប្រវ័ញ្ចនោះជាអ្វីឡើយ ប៉ុន្តែតាមការប៉ាន់ស្មាន ទំនងរឿងរ៉ូបអាពាហ៍ពិពាហ៍។

ដោយឡែក ក្រោយផ្ទុះរឿងអាស្រូវគ្រួសារ Kendall Jenner ដែលជាប្អូនស្រីទី៤ បានចេញមុខមកនិយាយសម្រុះសម្រួលជាមួយ Kim អំពីការចោទប្រកាន់របស់ Kourtney ។ ភ្លាមៗ Kim ឆ្លើយតបថា នាងមិនបានព្យាយាមធ្វើកិបកេងអ្វីពីបងស្រីរបស់នាងនោះទេ ហើយក៏គ្មានចេតនាបង្កើតអាម្មណ៍អាក់អន់ចិត្តជាមួយ Kourtney នោះដែរ។ រឿងនេះទំនងមកពីមានការយល់ច្រឡំអ្វីមួយមិនខាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kim Kardashian នឹងធ្វើជាមេធាវី ក្រោយលាឈប់ពីសិល្បៈ
ចុចអាន៖ Angelina Jolie និង Maddox បង្ហាញវត្តមានក្នុងពិធិជប់លៀង នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


