ជីវិតកម្សាន្ដ
កំពូលតារាបង្ហាញម៉ូដលំដាប់ពិភពលោកវ័យ ៥៣ ឆ្នាំស្វាគមន៍កូនទីពីរ
Naomi Campbell កំពូលតារាបង្ហាញម៉ូដលំដាប់ពិភពលោក ដែលមានទ្រព្យសម្បត្តិ ៩០ លានដុល្លារ ស្វាគមន៍កូនប្រុសទីពីរ ខណៈកូនស្រីទើបមានអាយុ ២ ខួបប៉ុណ្ណោះ ។

តារាម៉ូដែលអង់គ្លេសវ័យ ៥៣ ឆ្នាំរូបនេះបានបង្ហោះរូបមួយសន្លឹកនៅក្នុងបណ្ដាញសង្គម Instagram ដោយភ្ជាប់ថា “កូនតូចរបស់ខ្ញុំ កូនទទួលបានការស្រលាញ់ដ៏លើសលប់ ចាប់តាំងពីកូនមានវត្តមានមក ។ មិនយឺតពេលក្នុងការធ្វើជាម្ដាយនោះទេ” ។

ក្នុងរូបនោះយើងឃើញថា ទារកទើបនឹងកើតកាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ ២០២៣ ស្លៀកឈុតម៉ាក Dolce & Gabbana តម្លៃ ៣៤៧ ដុល្លារ ប៉ុន្តែមិនបញ្ចេញឈ្មោះ និងមុខទេ ។ សូម្បីឈ្មោះ និងមុខកូនស្រីដំបូងរបស់អ្នកស្រីក៏មិនចង់បង្ហាញដែរ ។

ចំណែកឯការពពោះវិញ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា Naomi ពពោះដោយផ្ទាល់ ឬប្រើសេវាកម្មពពោះជំនួស ។
យ៉ាងណាអ្នកស្រីទំនងជាប្រើសេវាកម្មពពោះជំនួសហើយ ព្រោះអ្នកគាំទ្រមិនដែលឃើញគាត់ពពោះទាល់តែសោះ ថែមទាំងអះអាងថា ក្មេងៗជាកូនបង្កើតទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ កូនមានអាយុជិតមួយខែ ទើប Paris Hilton សម្រេចចិត្តប្រាប់ឈ្មោះពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


