ជីវិតកម្សាន្ដ
ម្ចាស់ពាន Mister Glam ពេជ្រ ទិព្វវិបុល ប្តេជ្ញានាំយកវប្បធម៌ អរិយធម៌កម្ពុជាទៅកាន់ឆាកអន្តរជាតិ
ក្រោយទទួលបានជ័យជំនះបុរសឯកនៃកម្មវិធីប្រកួត Mister Glam Cambodia 2023 លោក ពេជ្រ ទិព្វវិបុល បានប្រកាសជំហររបស់ខ្លួន ហើយសន្យាថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីនាំប្រទេសកម្ពុជាដ៏ល្អមួយនេះទៅកាន់ឆាកអន្តរជាតិនៃ Mister Glam International 2023។

ជាមួយគ្នានៃការប្រកាសប្ដេជ្ញាដោយភាពជឿជាក់នេះដែរ លោក ពេជ្រ ទិព្វវិបុល បានអរគុណចំពោះការគាំទ្រពីសំណាក់មហាជនខ្មែរពិសេសអ្នកនិយមតាមដានកម្មវិធីប្រកួតមួយនេះផងដែរ។
លោកនិយាយថា «ជាដំបូងខ្ញុំបាទសូមអរគុណដល់អ្នកមានគុណរបស់ខ្ញុំទាំងពីរ ដែលបានចិញ្ចឹមបីបាច់ថែរក្សាកូន បង្រៀនកូន ឲ្យក្លាយជាមនុស្សរឹងមាំមានការតស៊ូតាំងពីតូចមក»។
ពេជ្រ ទិព្វវិបុល បានបន្តថា «សូមអរគុណចំពោះក្តីស្រលាញ់របស់បងប្អូនក្រុមការងារ Mister Glam ដែលតែងតែផ្តល់កម្លាំងចិត្ត ផ្តល់ចំណេះដឹង ចែករំលែកបទពិសោធន៍ ពេលវេលាល្អៗដោយមិនខ្លាចនឿយហត់។ មួយវិញទៀត អរគុណដល់មិត្តរួមការងារ មិត្តភក្តិបងប្អូនអ្នកគាំទ្រនាពេលកន្លងមក មានអ្នកទាំងអស់គ្នា ទើបខ្ញុំមានថ្ងៃនេះ»។


ម្ចាស់ពាន Mister Glam ពេជ្រ ទិព្វវិបុល បញ្ជាក់ថា “ខ្ញុំបាទសូមសន្យាថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីនាំប្រទេសកម្ពុជាដ៏ល្អមួយនេះទៅកាន់ឆាកអន្តរជាតិនៃ Mister Glam International 2023 សង្ឃឹមថាពុកម៉ែបងប្អូននៅតែបន្តការគាំទ្រមកដល់រូបខ្ញុំបាទផង ខ្ញុំពិតជាត្រូវការអ្នកទាំងអស់គ្នាដើម្បីរួមដំណើរមួយនេះជាមួយនឹងខ្ញុំណាស់»។


សូមបញ្ជាក់ថា លោក ពេជ្រ ទិព្វវិបុល បន្ទាប់ពីក្លាយជាម្ចាស់ពានក្នុងការប្រកួតយ៉ាងស្វិតស្វាញនៃកម្មវិធី Mister Glam Cambodia 2023 គឺលោកមានតួនាទីតំណាងឲ្យកម្ពុជា ដើម្បីចេញទៅប្រកួតលើឆាកអន្តរជាតិក្នុងប្រទេសហ្វីលីពីននាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


