ព័ត៌មានជាតិ
អាងទំនប់ចម្ការតែលើខ្នងគីរីរម្យ ត្រូវបានជួសជុលឡើងវិញ ក្រោយពីបានបាក់ដោយសារជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០
ទំនប់ចម្ការតែ ស្ថិតលើខ្នងភ្នំគីរីរម្យ ដែលមានលទ្ធភាពស្តុបទឹកប្រមាណជាង ៥លានម៉ែត្រគូប ត្រូវបានជួសជុលនិងស្តារឡើងវិញ ដោយក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់បានបាក់ដោយសារជំនន់ទឹកភ្លៀងកាលពីឆ្នាំ២០២០កន្លងមក។

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារអន្តរក្រសួង ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួលការជួសជុលកែលំអ ទំនប់អាងទឹកចម្ការតែ។ សូមបញ្ជាក់ថា ទំនប់អាងទឹកចម្ការតែ អាចស្តុបទឹកបានជាង ៥លានម៉ែត្រគូប ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានបាក់ កាលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដោយសារជំនន់ទឹកភ្លៀង និងបានបង្កឱ្យកើតមានទឹកជំនន់លិចតំបន់ខ្លះ ក្នុងខេត្តកំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេលនាពេលកន្លងមក។




តាមមន្ត្រីជំនាញធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការងារដែលត្រូវជួសជុលកែលំអឡើងវិញ ទំនប់អាងទឹកចម្ការតែនេះរួមមាន៖ ស្តារឡើងវិញតួទំនប់ប្រវែង ៨០ម៉ែត្រ, ជើងទេរទំនប់ប្រវែង ១២០ម៉ែត្រ, សាងសង់សំណង់បេតុងស្នូលទំនប់ ចំនួន ០១កន្លែង, សាងសង់សំណង់លូជ្រុងទ្វារទឹក២ លើទំនប់មួយកន្លែង, ជួសជុលបន្ថែមកន្ទុយសំណង់ទ្វារទឹកមួយកន្លែង និងជួសជុលសំណង់បង្ហៀរមួយកន្លែងផងដែរ៕
អត្ថបទ៖ ភួង រដ្ឋា
សូមចុចអាន៖ សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន នឹងជំរុញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


