ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលស្នើឲ្យអាជ្ញាធរគ្រប់គ្រងនិងឃ្លាំមើលការបិតស្រាឱ្យបានល្អចៀសវាងការពុលស្រាស្លាប់ជាបន្តទៀត
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឲ្យអាជ្ញាធរនៅទូទាំងប្រទេសត្រូវគ្រប់គ្រងនិងឃ្លាំមើលការបិតស្រានៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អចៀសវាងការពុលស្រាស្លាប់មនុស្សជាបន្តទៀត។
ការស្នើរបស់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះបានធ្វើឡើងបន្ទាប់ពីមានករណីពុលស្រា ស ស្រាថ្នាំ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣១នាក់។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១នេះមានករណីស្លាប់ដោយសារតែការបរិភោគស្រា មានសារធាតុមេតាណុលកម្រិតខ្ពស់សរុបចំនួន៣១នាក់ក្នុងនោះស្លាប់១៤ករណី នៅស្រុកល្វាឯម ខេត្តកណ្តាលពី ស្លាប់នៅស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន១០នាក់ និងករណីស្លាប់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់។
លោក រដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី៣មិថុនានេះដោយបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមកុំពិសាស្រា ដែលបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យជាពិសេសគឺ ពិសាស្រា ស ឬស្រាថ្នាំ ដែលយកមេតាណុលមកលាយ។
លោក រដ្ឋមន្ត្រី បានណែនាំដល់អ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រា.ស ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត។

លើសពីនេះទៀត លោក រដ្ឋមន្ត្រី បានស្នើឲ្យបងប្អូនអាជ្ញាធរខេត្ត ស្រុកក្រុងខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាងយកសារធាតុ មេតាណុលលាយធ្វើស្រា.ស ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


