ព័ត៌មានជាតិ
វាគ្មិនល្បីៗកម្ពុជា៨រូបបង្ហាញពីទំនាក់រវាងកម្ពុជានិងចិនតាំងពី២០០០ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន
ភ្នំពេញ ៖ វាគ្មិនល្បីៗកម្ពុជាចំនួន៨រូប មកពីតាមស្ថាប័ននានាបានចូលរួមនៅក្នុងកម្មវិធីកិច្ចសន្ទនាមួយដើម្បីធ្វើការបង្ហាញពីទំនាក់រវាងប្រជាជនកម្ពុជានិងប្រជាជនចិនតាំងពី២០០០ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ននេះ។
កម្មវិធីកិច្ចសន្ទនាស្តីពីទំនាក់ទំនងជាប្រពៃណីរវាងប្រជាជនកម្ពុជា និងប្រជាជនចិននេះបានរៀបចំឡើងដោយ សមាគមអ្នកស្រាវជ្រា វវឌ្ឍនភាពកម្ពុជា-ចិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឧទ្ទេសនាមពីរយៈពេល ២០០០ឆ្នាំ នៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា កម្ពុជា និងចិន គឺជាអ្នកជិតខាងល្អ ជាបងប្អូនល្អ ជាមិត្តល្អ និងជាដៃគូល្អ ហើយតែងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ដែលជាពិសេសទំនាក់ទំនងដ៏ល្អនេះបានក្លាយជាទំនាក់ទំនងដែកថែប នៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក កៅ មុយថង ទីប្រឹក្សាផ្ទាល់ និងជាសមាជិកក្រុមលេខាសម្តេចប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា សហគមន៍ជោគវាសនារួម គឺជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិនហើយផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ មិនអាចបំបែកបានឡើយ ទោះបីស្ថានការណ៍អន្តរជាតិផ្លាស់ប្តូរក៏ដោយ។
លោកបានបន្តថា ក្នុងស្មារតីមិនពេញចិត្ត និងក្នុងបំណងរំខានដល់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិននេះ អាមេរិកតែងបានចោទប្រកាន់ជារឿយៗដល់កម្ពុជាដោយយកលេសសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងប្រធានបទមិនសមស្របនានា ដូចជាករណីមូលដ្ឋានទ័ពចិននៅប្រទេសកម្ពុជាជាដើម។
លោក បានបន្ថែមថា «សូម្បីសង្គមរបស់អាមេរិក ក៏កំពុងញ៉ាំញីដោយការរើសអើងពូជសាសន៍ផងដែរ។ ខុសស្រឡះទាំងស្រុងនូវអ្វីដែលអាមេរិកចោទប្រកាន់ ប្រទេសចិនតែងបានឈរនៅខាងមនុស្សធម៌ និងការអភិវឌ្ឍដល់កម្ពុជា ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកិច្ចបង្កើនល្បឿនសេដ្ឋកិច្ចកម្ពុជា»។
លោក ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា ចិនបានចូលរួមផ្តល់នូវវិភាគទានដ៏ច្រើនក្នុងការចូលរួមបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងបានចូលរួមជួយកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា ដែលរស់នៅក្នុងចម្ការមីនទៀតផង។
លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ បានលើកឡើងពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា និងចិន លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកល COVID-19 គឺជាគំរូដ៏ល្អលើឆាកអន្តរជាតិ។
លោកបានបន្តថា ប្រទេសចិនមិនត្រឹមតែបានគ្រប់គ្រងទាំងស្រុងនូវការរីករាលដាលនៃជំងឺរាតត្បាតក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផលិតវ៉ាក់សាំងសម្រាប់ជូនដល់ពិភពលោកផងដែរ។
លោក ចៅ សាង ទីប្រឹក្សាអមក្រសួងព័ត៌មាន និងជាអគ្គនាយករងវិទ្យុជាតិ FM 96MHz បានបញ្ជាក់ថា កម្ពុជា និងចិន បានចូលរួមចំណែកយ៉ាងសកម្មបំផុតដើម្បីចែករំលែក និងផ្សព្វផ្សាយព័ត៌មានពិតច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈ ហើយបានបង្កើននូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យសារព័ត៌មាន ដើម្បីចូលរួមទប់ស្កាត់នូវព័ត៌មានបំផ្លើសការពិត ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាននានារបស់អាមេរិកក្នុងន័យបំផ្លាញដល់ស្ថិរភាព និងសុខសន្តិភាពរបស់កម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងកម្ពុជា និងចិន។

លោក ទុំប៉ែន វីរៈវិទូ ប្រធានសមាគមសហគ្រិនដើម្បីសង្គមបានបន្ថែមថា ជាងពេលណាៗទាំងអស់ដែលទំនាក់ទំនងកម្ពុជា និងចិនក្នុងសម័យតេជោសែន បានក្លាយជាទំនាក់ទំនងខ្ពង់បំផុត ហើយជាទំនាក់ទំនងដែលបានជួយរួមចំណែកលើគ្រប់វិស័យ ជាពិសេសជួយដល់ប្រជាជនកម្ពុជាដែលកំពុងទទួលរងនូវវិបត្តិនានា រួមទាំងវិបត្តិដែលបង្កឡើងដោយជំងឺ COVID-19 និងការកាត់ផ្តាច់ EBA របស់សហភាពអឺរ៉ុប និងទណ្ឌកម្មដោយអយុត្តិធម៌នានាពីសហរដ្ឋអាមេរិក។

ផ្ទុយពីចិន លោក គឹម វុទ្ធី អ្នកសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្របានលើកឡើងថា ពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមហិច្ឆតារបស់អាមេរិកក្នុងការរុញច្រានប្រទេសកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម ហើយជាលទ្ធផលប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនាជាច្រើន ដែលបានបន្សល់ទុកដោយសារសង្គ្រាមនេះ ជាពិសេសគ្រាប់បែកចង្កោមរបស់អាមេរិកនៅបន្តសម្លាប់ និងបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានបញ្ជាក់ថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន គឺជាទ្រព្យសម្បត្តិរួមរបស់ប្រទេសទាំងពីរ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជាគ្រប់រូបបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មដល់ការរឹតចំណងសាមគ្គីជាមេត្រីភាពនៃមិត្តភាពកម្ពុជា និងចិន ស្ថិតស្ថិរចីរកាល៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


