ព័ត៌មានជាតិ
អាវុធហត្ថស្ទាក់ឃាត់រថយន្តសាំយ៉ុង ដឹកទូរសព្ទ iPhone អត់ពន្ធ រាប់ពាន់គ្រឿង តាមផ្លូវក្នុងខេត្តព្រៃវែង
ព្រៃវែង៖ នៅវេលាម៉ោង ១៩:៣០ ថ្ងៃទី ០៨ ខែមិថុនាឆ្នាំ ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៏ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឈួន ឬទ្ធីមេបញ្ជាការស្រុក សហការជាមួយគយសាខាខេត្តព្រៃវែងនៅចំណុចភូមិ ២ ឃុំព្រែកខ្សាយ(ខ) លើផ្លូវជាតិលេខ ១ បានឃាត់រថយន្តមួយគ្រឿង ម៉ាកសាំយុងពណ៌ទឹកប៊ិចស្លាកលេខ ភ្នំពេញ២AK៣០៥៧ បើកបរដោយឈ្មោះ ខែម ទីភេទប្រុស អាយុ 39 ឆ្នាំរស់នៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបានដឹកឥវ៉ាន់គ្មានពន្ធនាំចូលខុសច្បាប់ ហើយត្រូវសមត្ថកិច្ចត្រួតពិនិត្យស្ទាក់ចាប់បាន។

ក្នុងការឆែកឆែរសមត្ថកិច្ចរកឃើញទូរសព្ទទំនើបម៉ាក iPhone រាប់ពាន់គ្រឿងមានដូចជា៖
១. ទូរសព្ទដៃ iphone 12(promax)ចំនួន៧៦៨ គ្រឿង
២. ទូរសព្ទដៃ iphone 12 ចំនួន ៩៤ គ្រឿង
៣. ទូរសព្ទដៃ iphone 11(promax)ចំនួន៦៨៤គ្រឿង
៤. ទូរសព្ទដៃ iphone 11 ចំនួន ១៥៥៥គ្រឿង
៥. ទូរសព្ទដៃ iphone(xsmax)ចំនួន ៧៣៨គ្រឿង
៦. ទូរសព្ទដៃ iphone 7(plus)ចំនួន ៦៧៩គ្រឿង
៧. ទូរសព្ទដៃ iphone 7 ចំនួន ១៦២ គ្រឿង
បច្ចុប្បន្ន វត្ថុតាងដែលសមត្ថកិច្ចចាប់បាន ត្រូវបានប្រគល់ជូនគយសាខាខេត្តព្រៃវែងដើម្បីចាត់ការបន្ត៕


អត្ថបទ៖ សៅគ្រី

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន