Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែកៀកហើយ! ចេញពីវៀតណាម ព្យុះ Koguma បន្តបោកបក់ដល់ ឡាវ និងកំពុងបង្កទឹកជំនន់ធ្ងន់ធ្ងរ

បានផុស

នៅ

ភូមិនានានៅក្នុងស្រុក Xayaboury ខេត្ត Xayaboury ត្រូវបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលមកពីព្យុះ Koguma នៅភាគខាងជើងប្រទេសឡាវ ។

យោងតាមរបាយការណ៍របស់វិទ្យុជាតិឡាវ (LNR) បានឲ្យដឹងថា ភូមិជាច្រើននៅក្នុងស្រុករួមមានភូមិ Nayao ភូមិ Nator Yai ភូមិ Nong Seng ភូមិ Boung ភូមិ Thin ភូមិ Pong ភូមិ Simueng និងភូមិ Simoungkhoun  ត្រូវបានជន់លិច ។

ទន្ទឹមនោះអភិបាលរងខេត្ត Xayaboury លោក Phetphixay Sounvilay បាននិយាយថា ប្រជាពលរដ្ឋជាង ៣,០០០ នាក់នៅក្នុងភូមិចំនួន ៩ នៃស្រុកនេះ បានរងគ្រោះដោយសារទឹកជំនន់ ។

លោក Phetphixay បានបន្តថា មន្ត្រីរដ្ឋាភិបាល ប៉ូលិស យោធា និងអ្នកស្ម័គ្រចិត្តកំពុងធ្វើការញាប់ដៃញាប់ជើង ដើម្បីជួយដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ ហើយត្រូវគេរំពឹងថានឹងបន្តដល់ថ្ងៃអង្គារនេះ ។

ស្របពេលជាមួយគ្នានេះ ផ្នែកខ្លះនៃភាគខាងជើង និងភាគកណ្តាលប្រទេសឡាវ ក៏បានរងគ្រោះដោយសារទឹកជំនន់ផងដែរ បន្ទាប់ពីព្យុះត្រូពិក Koguma បានបក់បោកទូទាំងប្រទេសឡាវ កាលពីចុងសប្តាហ៍ ។

ទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយព្យុះត្រូពិក Koguma ក៏បានធ្វើឲ្យប៉ះពាល់ដល់ទីជម្រក និងដីកសិកម្មនៅខេត្តវៀងច័ន្ទ ខេត្ត Xayaboury ខេត្ត Xiengkhouang និងខេត្ត Bokeo ជាដើម ។

គួរបញ្ជាក់ថា មុននឹងទៅដល់ប្រទេសឡាវ ព្យុះត្រូពិក Koguma បាននាំយកព្យុះនៅទូទាំងប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ បន្ទាប់មកក៏បានរាលដាលដល់ភាគខាងជើងប្រទេសឡាវ និងបង្កជាភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Laotian Times

ចុចអាន ៖ ប្រុងប្រយ័ត្ន! វៀតណាម កំពុងជួបព្យុះ និងព្រមានពីការបាក់ដី ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម