ព័ត៌មានជាតិ
៦ខែរកឃើញព័ត៌មានមិនពិត ព័ត៌មានញុះញង់ និងបំពុលសង្គម ចំនួន៩០០ករណី
គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានចេញរបាយការណ៍ប្រចាំ ក្នុងឆមាសទី១ ឆ្នាំ២០២១របស់ខ្លួន។ រយៈពេល៦ខែ នៅក្នុងឆ្នាំ២០២១ គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន៩០០ករណី ដែលរួមមាន៖ ញុះញង់ រិះគន់រាជរដ្ឋាភិបាល និងប្រឌិតព័ត៌មានបំភ្លៃការពិតចំនួន៤១៣ករណី។ ជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំចំនួន៣៤៦ករណី។ ព័ត៌មានមិនពិត និងបំពុលសង្គមចំនួន៩២ករណី។ និងព័ត៌មានមិនពិតតាមបណ្ដាញសង្គមផ្សេងៗ (Tik Tok,YouTube…) ចំនួន៤៩ករណី។
ក្នុងចំណោមប្រភពដែលតែងតែ ផ្សាយព័ត៌មានមិនពិត ញុះញង់ ជេរប្រមាថខាងលើ គឺមានគណនី និងទំព័រហ្វេសប៊ុកចំនួន៥៣ ដែលសកម្មការផ្សព្វផ្សាយ និងប្រមាណ១៣ គណនី និងទំព័រហ្វេសប៊ុកទៀត គឺជាក្រុមសកម្មជន អតីតគណបក្សសង្រ្គោះជាតិ រួមទាំងមេក្លោងនៃប្រភពខាងលើ។
ចំពោះវិធានការ និងបន្សាបវិញរួមមាន៖ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយព័ត៌មានពិត ដែលបានបញ្ជាក់ពីសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ។ កំណត់មុខសញ្ញា ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីស្នើសុំកិច្ចសហការជាមួយក្រុមការងារអន្តរក្រសួង។
សម្រាប់សារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាព័ត៌មានមិនពិត និងអុជអាលបង្កចលាចល ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្យានុភាព របស់សហគ្រាសធនតូច និងមធ្យមក្រសួងមានវិធានការដូចជា៖ អប់រំណែនាំ និងព្រមានចំពោះអ្នកសារព័ត៌មាន ដែលប្រព្រឹត្តកំហុសឆ្គងខាងក្រមសីលធម៌ វិជ្ជាជីវៈ។ ព្យួរអាជ្ញាបណ្ណ ឬដកហូតអាជ្ញាបណ្ណ ចំពោះអង្គភាពសារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត នងិដំណឹងក្លែងក្លាយ។ និងប្ដឹងទៅតុលាការតាមនីតិវិធីច្បាប់ ចំពោះសកម្មភាពរបស់អ្នកសារព័ត៌មាន ដែលរំលោភបំពានច្បាប់ ផ្សព្វផ្សាយព័ត៌មានញុះញង់ បណ្ដាលឲ្យកើតមានអំពើហិង្សា ចលាចលក្នុងសង្គម និងធ្វើឲ្យប៉ះពាល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ចជាតិ និងទំនាក់ទំនងជាមួយបរទេសជាដើម។
គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់មធ្យោបាយដែលសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្រុមជនខិលខូចបានប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមដូចជា៖ Youtube, Tik Tok, Wechat និងTelegramជាដើម។ ប៉ុន្តែគណៈកម្មការតាមដាន បានសង្កេតឃើញថា ភាគច្រើនលើសលុបបានផ្សព្វផ្សាយ តាមរយៈFacebook, YouTube និង Tik Tok៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


