ព័ត៌មានជាតិ
ដីទំនប់ទឹកប្រៃ ជាង ៨០ ហិកតានៅកោះកុង នឹងចែកជូនពលរដ្ឋក្នុងស្រុកបូទុមសាគរ
ដីស្ថិតនៅក្នុងទំនប់ការពារទឹកប្រៃទំហំ ៨២.១០ ហិកតា ស្ថិតនៅក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ នឹងត្រូវបានអាជ្ញាធរខេត្តកោះកុង ត្រៀមធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន២៨៣គ្រួសារ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ការសម្រេចផ្ដល់ដីពលរដ្ឋនេះ គឺធ្វើឡើងតបតាមសំណើរបស់រដ្ឋបាលស្រុកបូទុមសាគរចំពោះការស្នើសុំជាសម្បទានដីសង្គមកិច្ច សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ២៨៣គ្រួសារ ដែលកាន់កាប់អាស្រ័យតាំងពីឆ្នាំ២០១២មក ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល គឺរដ្ឋបាលខេត្តកំពុងពិនិត្យលទ្ធភាពផ្តល់ជូន។ ដីតំបន់នេះ កន្លងមក មានជនខិលខូចទន្រ្ទានកាប់ឆ្ការយកធ្វើជាសម្បត្តិឯកជន។

បើតាមលោក សុខ សុទ្ធី ជាអភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តផងដែរនោះ ពន្យល់ដែរថា ចំពោះដីទាំងឡាយណាស្ថិតនៅខាងក្រៅទំបន់ការពារទឹកប្រៃ ដែលមានបុគ្គលខិលខូចញុះញង់ប្រជាពលរដ្ឋឲ្យទន្រ្ទានកាប់ឆ្ការយកក្នុងពេលថ្មីៗនេះ គឺ រដ្ឋបាលខេត្ត ចុចយកចំណុចនិយាមកាឲ្យបានច្បាស់លាស់ ដោយធ្វើជាសេចក្តីប្រកាសបដិសេធជាសាធារណ:។

អាជ្ញាធរខេត្ត ក៏ព្រមានទៀតថា អាជ្ញាធរសមត្ថកិច្ច ក៏កំពុងស្រាវជ្រាវរ់កបុគ្គលខិលខូចដែលជាអ្នកញុះញ៉ង់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
ទន្ទឹមនោះ លោកអភិបាលរង បានណែនាំយ៉ាងម៉ឺងម៉ាត់យកកដល់រដ្ឋបាលស្រុក និងឃុំពាក់ព័ន្ធតាមដានការពារដីបម្រុងឱ្យបានត្រឹមត្រូវជៀសវាងមានការលួចទន្ទ្រានបន្ត។

ទាំងលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងរដ្ឋបាលឃុំភូមិ សមត្ថកិច្ចពាក់ព័ន្ធ ប្តេជ្ញាចិត្តអនុវត្តការងារ និងទប់ស្កាត់សកម្មភាពទន្រ្ទានយកដីសាធារណ:ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមឈរលើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់។ ទោះមមាញឹកនឹងការងារទប់ស្កាត់និងតាមដានលើវិបត្តិភ័យជំងឺកូវីដ-១៩ក៏ដោយ៕ អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


