ព័ត៌មានជាតិ
ភ្នំពេញមួយថ្ងៃបន្តរកឃើញអ្នកឆ្លងថ្មី ២០០ ទៅ ៣០០ នាក់
អភិបាលរាជធានីភ្នំពេញ លោកឃួន ស្រេងបានថ្លែងឲ្យដឹងថា ក្នុងមួយថ្ងៃរាជធានីភ្នំពេញបន្តរកឃើញអ្នកឆ្លងថ្មីចន្លោះពី ២០០ ទៅ ៣០០ នាក់។
ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញកាលពីម្សិលមិញនេះ លោកក៏កត់សម្គាល់ករណីរកឃើញអ្នកឆ្លងថ្មីកើតមានលើអ្នកចាក់វ៉ាក់សាំងរួចផងដែរ។

យ៉ាងណាលោកបានថ្លែងបញ្ជាក់ថា ករណីឆ្លងលើអ្នកចាក់វ៉ាក់សាំងរួច មិនមានអាការៈធ្ងន់ធ្ងរ ដោយសារសុខភាពជនរងគ្រោះនៅតែរឹងមាំ ហើយវ៉ាក់សាំងមានប្រតិកម្មតបតជាមួយវីរុសកូវីដ-១៩ ហើយការព្យាបាលមានប្រសិទ្ធភាពខ្ពស់ប្រើពេលត្រឹម ៧ទៅ៩ថ្ងៃ ជាសះស្បើយឡើងវិញ។
លោកអភិបាលក្រុងបានហៅយុទ្ធនាការបញ្ចប់ការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញជាជោគជ័យ ខណៈមានពលរដ្ឋអាយុពី ១៨ ឆ្នាំ ចំនួន ១,៧លាននាក់បានទទួលការចាក់វ៉ាក់សាំងរួចស្មើ ៩៩ភាគរយក្នុងចំណោមពលរដ្ឋនៅរាជធានីភ្នំពេញ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងដែរថា ក្រោយបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យនឹងបន្តសកម្មភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗទៀត ក្នុងនោះមាន ខេត្តកណ្ដាល, ព្រះសីហនុ, កំពង់ស្ពឺ, តាកែវ, បៃលិន, កោះកុង, កំពង់ចាម, ស្វាយរៀង, កំពង់ឆ្នាំង, ត្បូងឃ្មុំ, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប និងខេត្តព្រៃវែង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


