ព័ត៌មានជាតិ
ឧកញ៉ា ឡេង និមល៖ ខេត្តព្រះសីហនុជាគោលដៅទីក្រុងទេសចរណ៍ទំនើប នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត
ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានកែប្រែមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លីក្លាយជាទីក្រុងដែលមានការចម្រើនខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អគារពាណិជ្ជកម្មតូចធំ ក៏ដូចជាតាម តំបន់ទេសចរណ៍ នានាបង្ហាញពីសម្រស់ និងសក្តានុពលសេដ្ឋកិច្ច។
អ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល លោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍ក្រោយឃើញការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងទេសភាពស្អាតអស្ចារ្យក្នុង “ខេត្តព្រះសីហនុ”។

លោកឧកញ៉ាមានប្រសាសន៍ថា៖ « ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាល នឹងធនធានសេដ្ឋកិច្ចខៀវ ប្រកបដោយចីរភាព សមភាព ភាពធន់ និងធម្មជាតិពិតៗ ជាពិសេស កោះ ឆ្នេរ សមុទ្រ ធនធានបាតសមុទ្រ ព្រមទាំងកំពង់ផែទេសចរណ៍ ដែលជាគោលដៅ សេដ្ឋកិច្ច ធុរកិច្ច និងលំហែកាយវិស្សមកាល រួមទាំងជាគោលដៅទីក្រុងទេសចរណ៍ទំនើបនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត»។

ជាមួយគ្នានេះ ខេត្តព្រះសីហនុ ក៏ទទួលបានគម្រោង វិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ ចំនួន៦០ ដោយមាន ទុនវិនិយោគសរុបជាង ១០,៧៤ ពាន់លានដុល្លារ គិត មកដល់ពេលនេះ។ បើតាមការបញ្ជាក់របស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នាពេលកន្លងទៅ។


នាយករដ្ឋមន្ដ្រី សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែង ក្នុងពិធីជួបសំណេះសំណាល ជាមួយ មន្ដ្រីរាជការ និង ក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ដ-ក្រុងព្រះសីហនុ កាលពីដើមខែមិថុនាឆ្នាំមុនថា « តាមរយៈការអភិវឌ្ឍខេត្ដនេះ ជាទីក្រុងទំនើបជាមួយ រមណីយដ្ឋាន ឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស ខេត្ដនេះក៏ នឹងបម្រើដល់ការរស់នៅដ៏ល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ »។


គួររម្លឹកថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដោយសារខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



