Connect with us

កូវីដ-១៩

អាជីវករផ្សារបន្លែច្បារអំពៅមិនតម្រូវឱ្យយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការរបស់លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារ អំពៅ បានប្រាប់ “កម្ពុជាថ្មី” នាថ្ងៃទី១៦ ខែកក្កដានេះថា ចំពោះបងប្អូនអាជីវករលក់ដូរផ្សារបន្លែច្បារអំពៅមិនត្រូវគ្រូពេទ្យតម្រូវឱ្យយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ឡើយ ព្រោះពុំមានអ្នកឆ្លងជំងឺដ៏សាហាវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន់ ប៊ុនណា បានប្រកាសប្រាប់បងប្អូនអាជីវករថា មកដល់ថ្ងៃនេះគឺបងប្អូនអាជីវករទាំងអស់មិនត្រូវបានឱ្យទៅយកសំណាកឡើយ។ ទន្ទឹមនឹងនេះ ក៏សូមបងប្អូនអាជីវករទាំងអស់ត្រូវបន្តពង្រឹងនូវវិធានការសុខាភិបាល ៣កុំនិង៣ការពារ ឱ្យអស់ពីលទ្ធភាព។ ក្នុងនោះគណៈគ្រប់គ្រងផ្សារបន្លែក៏ត្រូវបង្ខំឱ្យអតិថិជនដែលចូលមកទិញបន្លែនៅផ្សារនេះ សូមរួសរាន់ចេញទៅវិញដើម្បីកុំឱ្យកកស្ទះចង្អៀតក្នុងផ្សារ។

លោក សាន់ ប៊ុនណា បានបញ្ជាក់ទៀតថា ជារៀងរាល់សប្តាហ៍គណៈគ្រប់គ្រងផ្សារបានបាញ់ថ្នាំសម្លាប់មេរោគជុំវិញ និងក្នុងបរិវេណផ្សារបន្លែ ក្នុងនោះក៏បានដាក់ម៉ាសុីនវ៉ាស់កំដៅស្វ័យប្រវត្តិដើម្បីពិនិត្យអ្នកចេញចូល និងអាជីវករចំនួន៤​គ្រឿង​ ក្នុងបំណងស្វែងរកអ្នកសង្ស័យមានជំងឺកូវីដ-១៩ចូលផ្សារ។ គណៈគ្រប់គ្រងផ្សារបានធ្វើការផ្សព្វផ្សាយតាមមេក្រូចំនួន៤គ្រឿងពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាលជាប្រចាំទៀតផង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះមកយកសំណាកពីអាជីវករផ្សារច្បារអំពៅ បន្ទាប់ពីមានកងសន្តិសុខផ្សារ៣នាក់ និងអាជីវករ៣នាក់បានឆ្លងកូវីដ-១៩ ដោយបានរកឃើញអាជីវករឆ្លងសរុប៣៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ជាង ៧០០នាក់៕​

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម