ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបប្រកាស សង្កាត់៤ និងឃុំ១ ក្លាយជាតំបន់លឿងទុំនិងតំបន់ក្រហម
កាលពីយប់មិញនេះ រដ្ឋបាលខេត្តចេញសេចក្តីសម្រេចដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ចំពោះសកម្មភាព មុខរបរ អាជីវកម្ម ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស និងបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
រដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចកំណត់តំបន់ “លឿងទុំ” ក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម ស្វាយដង្គំ គោកចក និងសង្កាត់សាលាកំរើក របស់ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបទី២ រដ្ឋបាលខេត្តចេញសេចក្តីសម្រេចកំណត់”តំបន់ ក្រហម” ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង និង “តំបន់លឿងទុំ”នៅក្នុងភូមិសាស្ត្រឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ នៅទូទាំងបានដឹង។
ខេត្តសៀមរាប ត្រូវចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញនូវ វិធានការទប់ស្កាត់ នៃការរីករាលដាលនៃជំងឺដ៏កាចសាហាវអត់ស្រមោលកូវីដ១៩ ដូច្នេះបងប្អូនត្រូវតែស្តាប់តាមការណែនាំ ៣កុំនិង៣ការពារ កុំជួបជុំគ្នានិងត្រូវពាក់ម៉ាស ឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕






អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត



