វប្បធម៌ ជំនឿ
អ្នកកើតឆ្នាំ ១៩៧៨ «សេះផែនដី»នឹងត្រូវស៊ូបន្តក្នុងឆ្នាំ២០២១តែមិនទទេឡើយ
តាមប្រតិទិនចន្ទគតិតាំងពីបុរាណកាលអ្នកមានជតារាសី ជា សេះផែនដីគឺចាប់ផ្តើមរាប់អ្នកណាកើតពីរវាងថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ១៩៧៨ ដល់ថ្ងៃទី ២៧ ខែមករាឆ្នាំ ១៩៧៩ មានសញ្ញាសំណាងលេខសំណាង ២, ៦, ៨ ពណ៌សំណាង គឺពណ៌ត្នោត លឿង ស្វាយ។

ហោរាសាស្ត្រឆ្នាំ ២០២០ សំរាប់សេះផែនដីកើតនៅឆ្នាំ ១៩៧៨
មនុស្សកើតក្នុងឆ្នាំ ១៩៧៨ បានហែលកាត់បញ្ហាជាច្រើនមកហើយនៅឆ្នាំ ២០២០ ពីព្រោះឆ្នាំនេះជាឆ្នាំនៃរណ្តៅសម្រាប់រាសីចក្រខ្លួន ។
នៅក្នុងអាជីពសេះផែនដីមិនមានស្ថេរភាពទេនៅឆ្នាំ ២០២០ ទាមទារឱ្យលំឱន អាកប្បកិរិយាចុះចូល ព្រមធ្វើឱ្យបានល្អជាមួយមិត្តរួមការងារ រក្សាភាពស្ងប់ស្ងៀមនៅពេលអ្នកជួបប្រទះការលំបាក នៅកន្លែងធ្វើការនិងចៀសវាងភាពឆេវឆាវ រៀនពីរបៀបដោះស្រាយបញ្ហានិងការបត់បែនបាន។
ចំពោះភ័ព្វសំណាងខាងលុយ ពួកគេត្រូវមានការប្រុងប្រយ័ត្ននៅឱ្យឆ្ងាយពីមនុស្សខ្ចីលុយ និងផ្អាកសកម្មភាពវិនិយោគចៀសវាងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ ពេញមួយឆ្នាំ២០២០ពួកគេត្រូវបានគេណែនាំឱ្យសន្សំប្រាក់ដើម្បីដោះស្រាយភាពអាសន្នឬការចំណាយណាដែលមិនបានគ្រោងទុក។
សម្រាប់មនុស្សនៅលីវពួកគេនឹងមានលទ្ធភាពខ្ពស់ក្នុងការជួបស្នេហាពិតតែទោះជាយ៉ាងណាក៏ដោយពួកគេត្រូវបានគេណែនាំឱ្យអត់ធ្មត់ដើម្បីដោះស្រាយជាមួយភាពផ្ទុយគ្នា។
ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់សេះផែនដីកើតនៅឆ្នាំ ១៩៧៨
យោងទៅតាមការទស្សន៍ទាយឆ្នាំ ២០២១ ពួកគេនៅតែមានជួបប្រទះបញ្ហាលំបាកខ្លះៗទៀតនៅក្នុងការងារហើយចំណូលនិងការចាយមិនទាន់មានសមាមាត្រទេ។ នេះជាវេលាដែលបន្តធន់ទ្រាំជាមួយនឹងសម្ពាធផ្លូវចិត្តជំនះគំនិតបោះបង់ខ្លួនឯងចោល។

ដោយសារតែមិនមានការអភិវឌ្ឍន៍ល្អក្នុងអាជីព សេះផែនដី នឹងរងឥទ្ធិពលដោយកម្រិតប្រាក់ចំណូលតិចតែមានការចំណាយដែលមិននឹកស្មានដល់កើតមានថែម។ ទោះយ៉ាងណាក៏ដោយ ពួកគេគួរណាវិនិយោគប្រាក់លើផ្នែកដែលមានហានិភ័យខ្ពស់ឬមិនច្បាស់ថា មានស្ថេរភាពទេ។
អារម្មណ៍អវិជ្ជមានបណ្តាលមកពីសម្ពាធនិងប៉ះពាល់សូម្បីតែជាមួយសមាជិកគ្រួសារ។ ចូររករូបភាស៊ីវ (សត្វឆីមិនជុះ) ឬត្រីនាគមួយគូមកតាំងយករាសីការពារផ្កាយឧបគ្រោះក្នុងផ្ទះឬកន្លែងធ្វើការ។
ស្ថានភាពសុខភាពរបស់សត្វសេះផែនដីនឹងមិនល្អទេ អាចដូចជា អស់សង្ឃឹម ក្អក ពិបាកដកដង្ហើម គេងមិនលក់និងបញ្ហាឈឺក្បាល។បើមានចម្លាក់គជ់រូបឃ្លោកមួយ មកព្យូរ ឬតាំងទុកក្បែរគ្រែគេងអាចជួយបញ្ចៀសបាន។
លក្ខណៈបុគ្គលិកលក្ខណៈរបស់សេះផែនដី ឆ្នាំ ១៩៧៨
មនុស្សកើតនៅឆ្នាំ ១៩៧៨ ឆ្នាំនៃរាសីចក្រជាសេះផែនដីគឺជាអ្នកមានគំនិតសុទិដ្ឋិនិយម។ ពួកគេមានទំនួលខុសត្រូវខ្ពស់ជាមួយនឹងសន្តានចិត្តល្ អដូច្នេះងាយស្រួលសម្រាប់ពួកគេក្នុងការរាប់អានជាមួយអ្នកដទៃហើយពិតជាមិត្តដែលអាចទុកចិត្តបាន។ ពួកគេជាមនុស្សដែលប្រកាន់ភាពយុត្តិធម៌និងស្មោះត្រង់។

អាជីព
ជាទូទៅពួកគេខ្លាំងក្នុងមុខរបរអាជីពនៃវ័យម្ភៃប្លាយ ហើយធ្លាក់មកវិញនៅវ័យសាមប្លាយចំណែកចាប់ពី៤៣ នឹងឡើងខ្លាំងដល់កំពូល នៅឆ្នាំ៦១នឹងមានគ្រោះម្តង ។ លុយកាក់វិញ សេះផែនដីកើតមកជាមួយមរតកពីដូនតា។ ពួកគេកម្រដឹងក្តីដោយបាតដៃទទេណាស់ ។ ទោះយ៉ាងណា គេមិនងាយជាមនុស្សស្រណុកទេគឺតែងតែរស់ដោយសកម្មភាពរបស់ខ្លួនឯង។ គេមានបានយ៉ាងណានៅតែធ្វើការតឹងតែងរហូតដល់ចាស់។
ចំពោះរឿងស្នេហាវិញ ពួកគេមានចិត្តច្រណែនខ្លះ ហើយច្រើនដូរគូជីវិតចុះឡើង។ ប្រសិនគេអាចជួបមនុស្សឆ្នាំរោងឬម្សាញ់ គេអាចនឹងនៅបានយូរយារ រុងរោចន៍ជាមួយគ្នាទៅមុខ។
នៅឆ្នាំ២០២១លុះដល់ចុងឆ្នាំ អំឡុងខែ១០ ឬ១២ ពួកគេនឹងបានទទួលលុយកាក់ធំម្តង ពីអ្វីមួយដែលគេបានភ្លេចចោលជាយូរមកហើយ៕
គ្រូ ឯម
ចុចអាន៖ មនុស្សកើតឆ្នាំ ១៩៩៨ ក្នុងរាសីចក្រចិន ទុកថាជា «ខាលផែនដី»
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


