មនុស្ស​កើតឆ្នាំ ១៩៩៨ ក្នុងរាសីចក្រចិន ទុកថាជា «ខាលផែនដី» – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

មនុស្ស​កើតឆ្នាំ ១៩៩៨ ក្នុងរាសីចក្រចិន ទុកថាជា «ខាលផែនដី»

Published

on

មនុស្ស​កើតឆ្នាំ ១៩៩៨ ក្នុងរាសីចក្រចិន ទុកថាជា «ខាលផែនដី» ដែល​ខ្លា មានពណ៌សំណាង: បៃតង ខៀវ លឿងនិង មាស លេខសំណាង៣និង៩។

ហោរាសាស្ដ្រឆ្នាំ ២០២០ សម្រាប់ខ្លាផែនដី​កើតនៅឆ្នាំ ១៩៩៨
ពិតណាស់ថា ពួកគេ​នឹងមានការជឿនលឿអាចធ្វើបានល្អក្នុងការសិក្សាព្រោះផ្តោតអារម្មណ៍។ សម្រាប់និស្សិតទើបបញ្ចប់ការសិក្សាថ្មី មិនពូកែ​សម្រេចចិត្តថានឹងធ្វើអ្វីទេ ដែលនាំឱ្យងាយរងផលប៉ះពាល់ពីអ្នកដទៃអាចចាញ់បោកគេ។ គួរ​បង្កើតមិត្តភក្តិដោយយកចិត្តទុកដាក់។

នៅឆ្នាំ ២០២០ ផ្កាយសំណាង​ខាង​ទ្រព្យសម្បត្តិរបស់ពួកគេមានស្ថេរភាព។ ប្រសិនបើពួកគេខិតខំនិងប្រុងប្រយ័ត្ន នៅពេលរកធ្វើការ ពួកគេអាចនឹងទទួលបានប្រាក់ខែច្រើន។ ពេញមួយឆ្នាំនេះ​គេស្មុគចិត្ត​មិនច្បាស់លាស់ទេ ​តែខ្លាផែនដីទំនងជាទទួលបានសំណាងដែលមិនបានរំពឹងទុក ទោះបីជាចំនួនមិនច្រើនក៏ដោយ។

ពួកគេនឹងចាប់អារម្មណ៍លើអ្វីៗជាច្រើន ដែលអាចធ្វើឱ្យពួកគេព្រងើយកន្តើយនឹងឪពុកម្តាយរបស់ពួកគេហើយធ្វើបាបដល់ទំនាក់ទំនង។ ពួកគេគួរតែពិភាក្សា​ប្រាប់ឪពុកម្តាយរបស់ពួកគេនូវអ្វីដែលពួកគេកំពុងគិត ។ នៅក្នុងទំនាក់ទំនងស្នេហា ពួកគេទំនងជាទាក់ទាញភេទផ្ទុយបានយ៉ាងប្រសើរក្នុងឆ្នាំនេះ​ ។

ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់សត្វខ្លាផែនដីកើតនៅឆ្នាំ ១៩៩៨
សត្វខ្លាកើតនៅឆ្នាំ ១៩៩៨ អាចដាក់ទេពកោសល្យប្រើប្រាស់បានល្អនៅក្នុងការងារពេញមួយឆ្នាំ២០២១នឹងទទួលបានលទ្ធផលល្អដោយប្រើបញ្ញាឱ្យបានពេញលេញនិងខ្ជាប់ខ្ជួន របៀបជាមនុស្សធំ មិនឡូកលំជាមួយរឿងផ្ទាល់ខ្លួន។

និយាយជាទូទៅពួកគេមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុទេ ពីព្រោះទ្រព្យសម្បត្តិរបស់ខ្លាផែនដីឆ្នាំ២០២១ គឺមិនអាក្រក់ឡើយ ដោយផ្អែកលើការព្យាករណ៍សំណាងនៃឆ្នាំចិន។ ក្រៅពីបំពេញតម្រូវការប្រចាំថ្ងៃប្រាក់របស់ពួកគេនៅតែអាចមានសល់ទៀត។ សូម្បីតែ​ទំនាក់ទំនងស្នេហារបស់ពួកគេក៏សឹងមិនចាំបាច់ព្រួយបារម្ភច្រើនពេកទេ។ ពួកគេនឹងមានឱកាសធំដើម្បីជួបមនុស្សដែលខ្លួនចូលចិត្តនិងមានទំនាក់ទំនងផ្អែមល្ហែម។ មនុស្សដែលមានដៃគូរួច ក៏គួរតែចេះអត់ឱនឱ្យគ្នាទៅវិញទៅមកដើម្បីឱ្យទំនាក់ទំនងកាន់តែយូរ។ ខាលផែនដីគួរ​ព្យាយាមមានសកម្មភាពសង្គមបន្ថែមទៀតជាមួយសមាជិកគ្រួសារដើម្បីកែលម្អទំនាក់ទំនងដែលសោះកក្រោះកន្លងមក។

បុគ្គលិកលក្ខណៈពេញមួយជីវិត​នៃខ្លាផែនដី​កើតឆ្នាំ ១៩៩៨
មនុស្សកើតក្នុងឆ្នាំ ១៩៩៨ មានចិត្តល្អចេះជួយអ្នកដទៃ មានចិត្តសប្បុរស ដូច្នេះពួកគេជាមិត្តដែលអាចទុកចិត្តបាន។ ពួកគេឆ្លាតខ្លាំង មានទំនុកចិត្ត មានមហិច្ឆតានិងពោរពេញទៅដោយភាពជាសហគ្រិន។

ទោះយ៉ាងណាក៏ដោយភាគច្រើននៃពួកគេ គឺងាយខឹងហឹង្សានិងឆាប់បាត់។ បំណងប្រាថ្នារបស់ពួកគេគឺខ្ពស់ណាស់ដែលអាចត្រូវបានពិពណ៌នាថា ជាមនុស្សលោភលន់។

អាជីព
តាំងតែពីចាប់ផ្តើមអាជីពពេលណា​ខ្លាផែនដីតែងតែចង់ទទួលជោគជ័យក្នុងការងារតាមផ្លូវកាត់​រហ័ស និងវ៉ាដាច់គេឯង។ ពួកគេតែង​ធ្វើឱ្យអស់ពីសមត្ថភាពនៅក្នុងវិស័យដែលខ្លួនចេះ ហើយតែងតែលះបង់ថាមពលរបស់ពួកគេ ១០០% ទៅឱ្យការងារនេះហើយដែលគេតែងក្លាយជាមនុស្ស​ជោគជ័យ​ឆាប់ជាងអ្នកផង។ ឱកាសដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់ពួកគេអាចនឹងស្ថិតនៅក្នុងវ័យកណ្តាលដែលតម្រូវឱ្យពួកគេចាប់យកវាដោយខ្លួនឯងនិងបង្ហាញអស់ពីសមត្ថភាពប្រាកដជាទទួលបានជោគជ័យកំពូល។

ទ្រព្យសម្បត្តិ
អ្នកកើតក្នុងឆ្នាំ ១៩៩៨ មានសមត្ថភាពខ្លាំងក្នុងការរកលុយហើយពួកគេក៏ពូកែសន្សំលុយផងដែរ។ ដូច្នេះពួកគេអាចរកលុយបានតាំងពីនៅវ័យក្មេង។ កុំលោភលន់ហើយកុំយកលុយមកដាក់មុខ​ធ្ងន់ធ្ងរពេកព្រោះខាលផែនដីជាច្រើនបានបំផ្លាញក្រេឌីតខ្លួនឯងដោយការដណ្តើមហួសហេតុ។ ធ្វើសកម្មភាពសប្បុរសធម៌ខ្លះនៅពេលមានថវិកាគ្រប់គ្រាន់ ដែលអាចជួយបង្កើនសំណាងអនាគតរបស់ពួកគេ។

ស្នេហានិងទំនាក់ទំនង
ខ្លាផែនដី ច្រើនកើតមកមានរូបរាងស្រស់ស្អាតដោយសារទឹកមុខ​ ដំណើរ​ឬកពារមានទំនុកចិត្ត ដូច្នេះពួកគេអាចមានប្រជាប្រិយភាពក្នុងចំណោមភេទផ្ទុយតាំងតែពីនៅក្នុងយុវវ័យ។ ឆ្នាំនេះ មិនគួររៀបការជាមួយមនុស្ស ម្សាញ់ ឬរកានិងកុរទេ។ គួរតែជាមួយឆ្លូវ វក ឬថោះ៕

គ្រូ ឯម

ចុចអាន៖ រោងឆ្នាំ១៩៧៦ ​«នាគភ្លើង»ឆ្នាំ២០២១គ្រាន់ឡើងវិញបន្តិចហើយ

ចុចអាន៖ អ្នកកើតឆ្នាំ ១៩៧៤ ជនជាតិចិន ហៅថាខ្លាឈើ មាន​រាសីចក្រឆ្នាំ២០២១ កាន់តែល្អឡើង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា4 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា5 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ5 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ5 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ5 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services