វប្បធម៌ ជំនឿ
អ្នកកើត១៩៧០ «ច លោហៈ» មូលផ្ដុំផ្កាយសំណាងនៅចុងឆ្នាំ ២០២០ ក្រោយសប្តាហ៍ទីបីខែវិច្ឆិកាដល់ ខែមិនាឆ្នាំក្រោយ
យោងទៅតាមធាតុទាំង ៥ របស់ចិន ឆ្កែលោហៈគឺជាធាតុសម្រាប់មនុស្សកើតឆ្នាំ ១៩៧០ ។ នៅក្នុងប្រតិទិនចន្ទគតិ អ្នកណាដែលកើតពីថ្ងៃទី ៦ ខែកុម្ភៈដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ១៩៧០ គឺជាច លោហៈ «ឆ្កែដែក» ដែលមាន លេខសំណាង: ២, ៧ ពណ៌សំណាង: ក្រហម។
![](https://kampucheathmey.com/wp-content/uploads/2020/12/Horoscop-1-1024x614.jpg)
ហោរាសាស្ត្រឆ្នាំ ២០២០ សម្រាប់ អ្នកកើតនៅឆ្នាំ ១៩៧០
ទោះបីជាការរំខានតិចតួចអាចកើតឡើងក្នុងឆ្នាំ ២០២០ ពួកគេជាទូទៅមានសំណាងទាំងអាជីពនិងទ្រព្យសម្បត្តិ។ សត្វឆ្កែដែកនឹងមានប្រាក់ចំណូលថេរដោយការប្រមូលផ្ដុំផ្កាយសំណាងនៅចុងឆ្នាំ ២០២០ ពិសេសក្រោយសប្តាហ៍ទីបីខែវិច្ឆិកាដល់ មិនាឆ្នាំក្រោយ។
នៅឆ្នាំ ២០២០ ពួកគេអាចមានលទ្ធភាពទទួលបានការលើកកម្ពស់ការងារនិងប្រាក់ខែខ្ពស់ដោយសារកិច្ចសហប្រតិបត្តិការរលូនជាមួយអ្នកដទៃ។ វិស័យអចលនៈទ្រព្យឬផ្នែកវេជ្ជសាស្រ្តរពីខែមីនាដល់ខែកក្កដាឆ្នាំនេះបានអំណោយផលក្នុងការសម្រេចចិត្តសំខាន់ៗ។ ឯនៅខែតុលានិងវិច្ឆិកានេះរាសីចក្រេឆ្កែដែកគួរតែកុំហក់ខ្លាំងតម្រូវឱ្យអត់ធន់ឬប្រមូលលុយមកវិញ បានឆាប់តាមដែលអាចធ្វើទៅបាន។
នៅឆ្នាំ ២០២០ឆមាសទីមួយឆ្កែដែក ភេទបុរសគួរតែនៅ ឲ្យ ឆ្ងាយពីស្ត្រីនាយអាយ ហើយផ្តោតលើការគ្រប់គ្រងជីវិតអាពាហ៍ពិពាហ៍ត្រឹមត្រូវបង្កើនការទទួលស្គាល់គ្នានិងការសរសើររវាងគូស្វាមីភរិយាគឺជាជំនួយដ៏អស្ចារ្យព្រោះតាមក្បួននៅឆមាសទី ២ នៃឆ្នាំនេះ អ្នកមានរាសីចក្រ ចលោហៈទាំងភេទស្រីនិងប្រុសទំនងជានឹងចាប់ផ្តើមមានទំនាក់ទំនងថ្មី។
នៅឆ្នាំ ២០២០ ជំងឺសួតអាចជាបញ្ហាមួយធំគួរសមដែរ សម្រាប់ចដែលកើតក្នុងឆ្នាំ ១៩៧០ ។ ដូច្នេះពួកគេគួរតែបោះបង់ចោលការជក់បារីនិងទម្លាប់ចូលដេកយឺត។ ការពិនិត្យសួតទៀងទាត់ត្រូវបានណែនាំ។ ដូចគ្នានេះផងដែរដំណើរកំសាន្តជាញឹកញាប់ទៅជនបទគឺមានប្រយោជន៍ដើម្បីបន្ថយជំងឺនេះ។ បើកបរយ៉ាងម៉ត់ចត់ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍។
![](https://kampucheathmey.com/wp-content/uploads/2020/12/Dog-Personality-1024x598.jpg)
ឆ្នាំ ២០២១ ជោគជតារាសីសម្រាប់ឆ្កែដែកកើតនៅឆ្នាំ ១៩៧០
នៅឆ្នាំ ២០២១ ពួកគេទទួលពរដោយមានសំណាងល្អក្នុងទិដ្ឋភាពជាច្រើនលើកលែងតែផ្នែកទ្រព្យសម្បត្តិ។ ទំនាក់ទំនងស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ប្រាក់ចំណូលថេរ ការតំឡើងឋានៈមានទាំងអស់ ដែលប្រយត្នគឺ ពួកគេមិនអាចទប់ទល់នឹងការល្បួងនៃការវិនិយោគ ដែលមានហានិភ័យខ្ពស់ហើយនៅទីបំផុតនឹងបាត់បង់ប្រាក់។ ជាមួយនោះសុខភាពត្បិតតែល្អ គួរតែប្រុងប្រយ័ត្នលើចំណីអាហារនិងអាកាសធាតុ។ គួររករូបឃ្លោកមួយមកពាក់ជាប់ខ្លួន ឬតាំងលំអរក្នុងកន្លែងគេងសម្រាក ជួយការពារថាមពលមិនល្អផ្នែកសុខភាពផ្លូវចិត្ត។
ឆាកជីវិត
ឆ្កែដែកកើតឆ្នាំ១៩៧០ រមែងតែងមានការប្រុងប្រយ័ត្នវៃឆ្លាតនិងមានការគោរពខ្លួនឯងខ្ពស់។ មិនថាពួកគេធ្វើអ្វីក៏ដោយតែងតែពឹងផ្អែកលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯងនិងមិនដែលបោះបង់រហូតដល់ឈានជួបគោលដៅរបស់ពួកគេ។ លើសពីនេះទៀតពួកគេមានភាពស្មោះត្រង់ សាមញ្ញនិងគួរឱ្យទុកចិត្ត។ ពួកគេនឹងខិតខំប្រឹងប្រែងជួយមិត្តញាតិទៀត នៅពេលឃើញមានបញ្ហា។
ប៉ុន្តែមនុស្សឆ្កែដែលកើតក្នុងឆ្នាំ ១៩៧០ មានកំហឹងងាយៗ មានប្រតិកម្មមិនល្អហើយអារម្មណ៍មិនស្ថិតស្ថេរថែមទាំងរឹងចចេសណាស់ មិនចង់ទទួលយកយោបល់ ដោយភាគច្រើនទុទិដ្ឋិនិយមហើយគិតរឿងអាក្រក់ៗបាន។
![](https://kampucheathmey.com/wp-content/uploads/2020/12/dog.jpg)
អាជីព
មនុស្សដែលមានរាសីចក្រសត្វឆ្កែដែកកើតក្នុងឆ្នាំ ១៩៧០ មានអាជីពល្អនៅពាក់កណ្តាលជីវិតដំបូងដោយមានជំនួយពីអ្នកដទៃ។ ទោះយ៉ាងណាពេលមានអាយុ 50 ឆ្នាំអាជីពរបស់ពួកគេចាប់ផ្តើមកើនឡើងដោយសមត្ថភាពខ្លួនឯង ហើយបន្តិចម្តង ៗពួកគេអាចដោះស្រាយបញ្ហាលំបាកទាំងអស់ដាច់ស្រលះរួចរាល់ផងដែរ។
ការងារល្អនិងដៃគូធ្វើការ
ការងារល្អបំផុតសម្រាប់ឆ្កែដែក គួរតែ ជាមេធាវី ជាចៅក្រម អ្នករៀបចំចាត់ចែង គ្រូបង្រៀន គ្រូពេទ្យមន្ត្រីរាជការអ្នកសរសេរកម្មវិធី អ្នកធ្វើផែនការផ្សាយពាណិជ្ជកម្ម អ្នកសរសេរប្លក់ …។
ដៃគូធ្វើការសម្រាប់ឆ្កែដែក ល្អបំផុតជាមួយមនុស្ស ឆ្នាំខ្លា ទន្សាយនិងសេះ ដរាបណាបានសហការគ្នា អាជីពរបស់ពួកគេនឹងទទួលជោគជ័យ។
ស្វានិងរកា រឹតតែល្អ ។ ពួកគេទាំងបីនាក់ត្រូវតែធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវសមិទ្ធិផល។ ឧទាហរណ៍ខ្លី បើគ្មានការចូលរួមពីរកា កិច្ចសហប្រតិបត្តិការរវាងឆ្កែនិងស្វានឹងមិនរលូនទេ។
ដៃគូការងារមិនល្អគួរចៀសវាងគឺ គោ នាគនិងចៀម ព្រោះថា គោ ឆ្កែដែក និងនាគមានលក្ខណៈផ្ទាល់ខ្លួនផ្ទុយពីចរិតនិងគុណតម្លៃដូច្នេះកិច្ចសហប្រតិបត្តិការរបស់ពួកគេគឺមិនចុះសម្រុងគ្នាជាខ្លាំង។ ឆ្កែដែក គោនិងចៀមគឺជាមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ពួកគេមិនទុកចិត្តគ្នាទៅវិញទៅមកហើយអាចធ្វើឱ្យឈឺចាប់ដល់គ្នា នាំឱ្យមានការបែកបាក់នៃទំនាក់ទំនងសហប្រតិបត្តិការ។
ឆ្កែដែក កើតមកមានជំនាញជាសហគ្រាសខ្លាំងណាស់។ ពួកគេរមែងតែង ខិតខំធ្វើអ្វីៗ អស់ពីកម្លាំងកាយចិត្តហើយសង្ឃឹមថានឹងទទួលបានជោគជ័យតាមរយៈការខិតខំនៅថ្ងៃណាមួយ។ ទោះយ៉ាងណាក៏ដោយពួកគេតែងតែមានអារម្មណ៍ថា ថ្នាក់លើបង្ក្រាបទេពកោសល្យរបស់ពួកគេ ឃារឃាំងការរីកចម្រើន ទោះបីជាមិត្តរួមការងារតែងតែលើកសរសើរចំពោះអ្វីដែលពួកគេបានធ្វើ។ ហេតុដូច្នេះហើយពួកគេចាត់ទុកការងារមានលក្ខណៈអវិជ្ជមានដែលគេតែងបែកឆ្វេងទៅរកស៊ីខ្លួនឯង។
ទ្រព្យសម្បត្តិ
សំណាងលុយកាក់សម្រាប់ឆ្កែដែកផ្លាស់ប្តូរពីអាក្រក់ទៅល្អនៅវ័យកណ្តាលឡើង។ កាលពីក្មេងគេមានមហិច្ឆិតាតែមិនមានបានងាយទេ លុះដល់ក្រោយវ័យ៥០ប្លាយ ដីធ្លីដែលគេទុកចោលចាប់ត្រូវប៉ាន់ ឬសម្ភារៈដែលមិនធ្លាប់ឱបក្រសោបឱ្យតម្លៃចាប់ផ្តើមហុចជាផល ផ្តល់ជាកេរ៍្ត។
![](https://kampucheathmey.com/wp-content/uploads/2020/12/HOR_116_Dog-744x405-1.jpg)
ស្នេហានិងទំនាក់ទំនង
មនុស្សកើតនៅឆ្នាំ ១៩៧០ ឆ្នាំរមែងផ្តល់តម្លៃដល់គ្រួសារយ៉ាងខ្លាំង ហើយពួកគេអាចរស់នៅប្រកបដោយសុភមង្គលជាមួយប្តីប្រពន្ធ ដោយសារតែប្រកាន់ការយកចិត្តទុកដាដល់ប្តីឬប្រពន្ធផ្តល់ឱ្យនូវការយកចិត្តទុកដាក់ចាក់ក្តីស្រឡាញ់ជាច្រើនដល់កូន ៗ និងចៅៗ។ ជីវិតគ្រួសាររីករាយនិងសុខដុមរមនា។
សុខភាព
ពួកគេអាចទទួលរងជំងឺពីការគេងមិនលក់ ឬការគេងមិនបានគ្រប់គ្រាន់តាំងពីក្មេងៗនិងរ៉ាំរ៉ៃអស់រយៈពេលជាយូរឮដែលនឹងមិនត្រឹមតែពន្យារវឌ្ឍនភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចសុខភាពទៀតផង។ ពួកគេត្រូវបានគេណែនាំឱ្យងូតទឹកក្តៅមុនពេលចូលគេង និងបិទកុំព្យួទ័រនិងទូរសព្ទដៃ។ រករូបទន្សាយ ឬកណ្តុរមកដាក់តាំងបង្កើនថាមពលវិជ្ជមាននៅទីដំណេក៕
គ្រូ ឯម
ចុចអាន៖ មនុស្សឆ្នាំចកើតឆ្នាំ១៩៨២ ក្នុងក្បួនចិន ទុកថាជា «ឆ្កែទឹក»នឹងមានជោគជតាដូច្នេះថា….
ចុចអាន៖ មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ