វប្បធម៌ ជំនឿ
អ្នកដែលគិតថា ឆ្នាំច«ឆុង»អានចប់ សប្បាយចិត្ត ឡើងវិញបានហើយ!
យោងទៅតាមការទស្សន៍ទាយសំណាងប្រើក្បួនចិនបុរាណ មនុស្ស ឆ្នាំច រាសីច្រក្ទូទៅនៅឆ្នាំ ២០២១ ទំនងជាមានបញ្ហាខាង ជីវិតគូ រកាំរកូសគ្រួសារ បេះដូងរងា តែរឿងលុយកាក់និងអាជីពនៅតែល្អដល់កំពូល ។
យោងតាម travelchinaguide បានទស្សន៍ទាយថា បុរសស្ត្រីណាក្តី កើតលេខរៀងទី ១១ ក្នុងវដ្ដទាំង១២នៃវស្សាចក្រចិន រួមមានឆ្នាំ ១៩២២, ១៩៣៤, ១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤, ២០០៦, ២០១៨, ២០៣០, ២០៤២ ជាឆ្នាំច«ឆ្កែ» នឹងរក្សាការបានតំណែងល្អរឹងមាំ ឬអាចឱកាសឡើងផង នៅក្នុងវិស័យរកស៊ីការងារ។ លុយកាក់ក៏នៅតែចូលធំអំឡុង ខែកុម្ភៈ មិនា មេសា និងតុលា ចំណែកឆុងខ្លាំង គឺ រឿងទំនាក់ទំនង ជីវិតផ្ទាល់ខ្លួន។ ក្នុងឆ្នាំឆ្លូវនេះ មនុស្សរាសីចក្រ«ច» នឹងជួបបញ្ហាខាងស្នេហា ឬគ្រួសារ ដែលអាចឈាន់ដល់ខឹងសម្បារ តោងត្រូវអត់ធ្មត់ តមមាត់កខ្លាំង ពេញមួយឆ្នាំឆ្លូវនេះ។ ចំណែកខាងសុខភាព មានប៉ះខ្លះនាខែមិថុនា និង ធ្នូ។
ឮសូមចាំថា តាមប្រពៃណីជំនឿចិន គេតែងចាត់ទុកសុនខ ជារាសីនៃសំណាងល្អ។

ប្រសិនបើមានសត្វឆ្កែកើតកូនឬនៅសុខៗឡើងមកនៅផ្ទះ គេជឿថា ជាប្រផ្នូលល្អ បង្ហាញមុនពីការមកដល់នៃសំណាង។ នៅក្នុងរឿងព្រេងចិន អំពីព្រះដ៏អស្ចារ្យនានា ក៏ភាគច្រើនទ្រង់ មានដៃគូឆ្កែស្មោះត្រង់តាមជួយជ្រោមជ្រែង ម្ចាស់ដែរ។ ដូច្នេះគ្រួសារណាដែលមានកូនឬភរិយា ប្ដីសី ឆ្នាំច កុំគិតថាគាត់ឆុង ។ គាត់លំបាករឿងទំនាក់ទំនង ឆាប់ឈ្លោះ ឆាប់ខឹងក្នុងឆ្នាំនេះ និយាយខុសច្រើន និងចិត្តស្មុគច្រើន ឲ្យឧស្សាហ៍ដើរលេង ឬទិញរបស់ស្អាតៗមកផ្គាប់ចិត្ត ចំណែករឿងលុយកាក់នៅតែ រកមកបាន សឹងអាច ច្រើនជាងឆ្នាំ ២០២០ទៅទៀត។
សាខាផែនដីនៃឆ្នាំកំណើត: ស៊ូវូស៊ីង (ធាតុទាំងប្រាំ)យិនយ៉ាង បែងចែកផ្កាយបាំងនិងផ្កាយចិញ្ចែងដាច់ពីគ្នា ឱ្យមនុស្សឆ្នាំចនៅតែឆ្នើមនៅកន្លែងធ្វើការព្រមទាំងសន្សំប្រាក់បានច្រើនផង គ្រាន់តែឆ្នាំនេះ អាចមានរឿងបេះដូង និងមិនអាចរៀបការបានចុះសម្រុងនៅឡើយ។ ប្រសិនចមានគូហើយ ផ្ទុយពីសំណាងល្អក្នុងអាជីពនិងទ្រព្យសម្បត្តិ ពួកគេអាចជួបបញ្ហារំខានខ្លះៗនៅក្នុងជីវិតស្នេហា។ អ្វីដែលគួរដកឃ្លា ដកសិន ឬអាចនៅឆ្ងាយពីគ្នាមួយរយៈ។ ចំណែកបើមានស្នេហាពិត ពួកគេនឹងឆ្លងកាត់ឧបសគ្គនេះបាន។

កែខៃ៖ នៅម៉ោង ៩យប់នៃរាត្រីសែនឆ្លងឆ្នាំចិន ទី១១ខែកុម្ភៈឆ្នាំ២០២១នេះ ត្រូវរកមនុស្ស ឆ្នាំជូតឬរកា កាន់ត្បូងឬផ្កាពណ៌ផ្កាឈូក ទៅប្រគល់ឲ្យមនុស្ស ឆ្នាំច ជាការពង្រឹង ផ្នែកស្នេហា ទំនាក់ទំនងរបស់ពួកគេ។ មនុស្ស ឆ្នាំច ពេញមួយឆ្នាំ២០២១ គួរប្រើសំលៀកបំពាក់ពណ៌ឈូក មិនថាខ្ចី ចាស់ និងលឿងទាំងស្រាលនិងលឿងទុំ ព្រមទាំងពណ៌បៃតង ក្រាលផ្ទៃដំណេក។ ហាមប្រើខ្មៅ សនិងក្រហម ដាច់ខាតជាផ្នែកនៃភាពរឹងរូសដាក់គ្នា។

ធ្វើដំណើរទៅណាមកណា រកមនុស្ស ឆ្នាំ ខាល និងរកា ជាគ្នាបានសុខកាយសប្បាយចិត្តទាំងទៅទាំងមក។

ពេលសែនចូលឆ្នាំថ្ងៃទីបី ហុចអាំងប៉ាវឲ្យមនុស្ស ឆ្នាំជូត និងម្សាញ់ ដើម្បីចម្រើនលុយកាក់របស់ខ្លួន៕
គ្រូ ឯម
ចុចអាន៖តើឆ្នាំណាខ្លះសំណាងបំផុត ក្រោយចូលឆ្នាំចិនរួច
ចុចអាន៖យោងធាតុទាំងប្រាំក្នុងក្បួនចិន «ច» មានទាំងដំណឹងល្អ និងមិនល្អព្រមគ្នានាដើមឆ្នាំ ២០២១
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


