ព័ត៌មានជាតិ
កម្លាំងនគរបាលការពារព្រំដែនទឹក ត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះពលរដ្ឋ ដោយជំនន់ទឹកភ្លៀង
កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ប្រចាំខេត្តព្រះសីហនុបានត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស មេបញ្ជាការវរសេនាតូចលេខ២៤០ បានមានប្រសាសន៍ក្នុងពេលប្រជុំជួរនៅព្រឹកថ្ងៃទី២៨សីហានេះថា ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ប្រចាំខេត្តព្រះសីហនុបានត្រៀមកម្លាំងរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស ក៏បានក្រើនរំលឹកឱ្យកងកម្លាំងទាំងអស់ ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងរាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ កាលពីនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង០៥:០០នាទីល្ងាចដល់ម៉ោង០៨:០០នាទីយប់មានភ្លៀងធ្លាក់ខ្លាំង ដោយកម្រិតទឹកភ្លៀងកើនឡើងពី បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០:០០នាទីយប់ថ្ងៃដដែលទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ យ៉ាងណាក៏ដោយរហូតមកដល់ពេលនៅមិនទាន់ដឹងពីផលប៉ះពាល់ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងនោះនៅឡើយទេដោយក្រុមការងារកំពុងចុះវាយតម្លៃ។



លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨សីហានេះថាចំពោះការខូតខាតដោយជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី២៤សីហាកន្លងទៅនេះ នៅមិនទាន់ដឹងនៅឡើយទេ ក្រុមការងារកំពុងបូកសរុបសូមរង់ចាំសិន។ យ៉ាងណាក៏ដោយ លោក បានបញ្ជាក់ថា បើយោងតាមការព្យាករណ៍នឹងមានករណីភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើរតាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C