Connect with us

ព័ត៌មានជាតិ

មានភ្ញៀវទេសចរ ជាង២ម៉ឺននាក់ បានទៅលេងខេត្តកំពត នៅសប្តាហ៍ទី៤ នៃខែសីហានេះ

បានផុស

នៅ

ក្នុងសប្ដាហ៍ទី៤ នៃខែសីហាឆ្នាំ២០២១នេះ មានភ្ញៀវទេសចរ ប្រមាណជាង ២០,០០០នាក់ បានទៅលេងកម្សាន្តនៅទូទាំងខេត្តកំពត។ នេះបើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដែលបានឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា ចំនួនទេសចរ ដែលបានមកលេងខេត្តកំពត ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មានសរុប ២១,០៦៧នាក់។ ក្នុងនោះទេសចរជាតិ មានចំនួន ២០,៩៤៧នាក់ និងទេសចរអន្តរជាតិផ្ទៃក្នុង មានចំនួន ១២០នាក់។

ភ្ញៀវទេសចរ មានការកើនឡើងយ៉ាងច្រើន គួរឲ្យកត់សម្គាល់ ពិសេសថ្ងៃចុងសប្តាហ៍ បើធៀបនឹងសប្តាហ៍មុនកើនឡើង១៦៤ភាគរយ។ ភ្ញៀវទេសចរភាគច្រើន មានការយល់ដឹង អំពីការអនុវត្តវិធានការ «៣-កុំ ៣-ការពារ» របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានគូសបញ្ជាក់ថា ជាទូទៅ នៅតាមរមណីយដ្ឋានភ្ញៀវទេសចរ មានការចូលរួមអនុវត្តវិធានសុវត្ថិភាព និងពុំមានការប្រមូលផ្តុំគ្នាច្រើន ដែលបង្កើតនូវហានិភ័យ នៃការឆ្លង រាលដាល ជំងឺកូវីដ-១៩ នោះទេ៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម