ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរបរទេសនិងថៃ បោះបង់ដំណើរកម្សាន្តទៅកាន់ខេត្តភាគខាងត្បូងថៃ
សមាគមពាណិជ្ជកម្មភាគខាងត្បូង បានបង្ហាញថា អ្នកទេសចរជាច្រើនបានបោះបង់ដំណើរកម្សាន្តរបស់ពួកគេទៅកាន់ខេត្ត៣នៅភាគខាងត្បូង បន្ទាប់ពីមានហេតុការណ៍វាយប្រហារដោយគ្រាប់បែកនៅយប់ថ្ងៃទី១០ខែមករាដែលបណ្តាលឲ្យមនុស្ស៤នាក់រងរបួស និងបំផ្លាញស្ថានីយសាំង១១កន្លែង។

យោងតាមការផ្សាយរបស់ Khaosod, លោក Nattanon Pongthanyaviriya ប្រធានសមាគមរពាណិជ្ជកម្មខេត្តផាតានី (Patthani) បានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងភ្លើងបានឆាបឆេះនៅស្ថានីយប្រេង និងហាងលក់ទំនិញចំនួន ១១កន្លែង ក្នុងខេត្តយ៉ាឡា ណារ៉ាធីវ៉ាត់ និងផាតានី បានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ចំពោះទំនុកចិត្តរបស់អតិថិជនក្នុងការជួញដូរ វិនិយោគ និងវិស័យទេសចរណ៍ នៅតំបន់ព្រំដែនភាគខាងត្បូងប្រទេសថៃ។
ជាពិសេស ខេត្តផាតានី កំពុងរៀបចំការប្រតិបត្តិការស្ថានីយព្រះផាតានីដ៏ធំមួយ នៅខែកុម្ភៈខាងមុខ។ កម្មវិធីនេះគឺជាការដង្ហែប្រពៃណីធំជាងគេរបស់ព្រះអាទិទេព Lim Ko Yen នៅភាគខាងត្បូងប្រទេសថៃ ដែលរំពឹងទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេសយ៉ាងខ្លាំង។
ផ្ទុយទៅវិញ សភាពាណិជ្ជកម្មឱ្យដឹងថា ហេតុការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសុវត្ថិភាព របស់អ្នកទេសចរបរទេស រួមទាំងជនជាតិថៃផងដែរ។
ជាក់ស្តែងប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី សិង្ហបុរី បានបោះបង់ដំណើរកម្សាន្តរបស់ពួកគេទៅខេត្តទាំងបីនោះ ដូចជាលុបចោលការកក់បន្ទប់ និងបោះបង់ការធ្វើដំណើរទៅចូលរួមពិធីព្រះអាទិទេពជាដើម។
ជាពិសេសបានបង្កឱ្យការខាតបង់យ៉ាងច្រើនដល់វិស័យពាណិជ្ជកម្ម និងទេសចរណ៍ក្នុងខេត្តទាំងបីយ៉ាងធ្ងន់ធ្ងរ។
លោក Nattanon បានលើកឡើងថា៖ «ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខេត្តបានព្យាយាមរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ ដែលនាំឱ្យមានការកើនឡើងនៃភ្ញៀវទេសចរណ៍នៅខេត្តផាតានី។ ទោះយ៉ាងណា បច្ចុប្បន្ននេះ ភ្ញៀវទេសចរមិនមកទៀតទេ ពីព្រោះពួកគេភ័យខ្លាចថាគ្មានសុវត្ថិភាព»។
មិនខុសគ្នាប៉ុន្មាន លោកស្រី Siriporn Lauhakul ប្រធានសមាគមពាណិជ្ជកម្មខេត្តណារាទីវ៉ាត បាននិយាយថា ហេតុការណ៍នេះជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង លើសេដ្ឋកិច្ចព្រំដែនខេត្តចំនួនទាំងបីនេះ។
លោកស្រី បន្តថា៖ «វាធ្វើឱ្យប្រជាពលរដ្ឋមិនហ៊ានធ្វើដំណើរ វិនិយោគ ឬធ្វើអាជីវកម្មនៅតំបន់ទាំងនេះឡើយ ជាពិសេសវិស័យទេសចរណ៍។ ព្រោះអ្នកទេសចរ ទាំងជនជាតិថៃ និងជនបរទេស ជាពិសេសពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានបោះបង់ដំណើរកម្សាន្តរបស់ពួកគេអស់ហើយ»។
លោកស្រីឱ្យដឹងទៀតថា ប៉ុន្មានថ្ងៃមុនអ្នកទេសចរមួយចំនួន បានប្តូរទៅទស្សនាខេត្តផ្សេងៗ ដោយសារតែបញ្ហាទឹកជំនន់នៅទីក្រុងហាតយ៉ៃ ប៉ុន្តែឥឡូវនេះមានបញ្ហាកើតឡើងនៅខេត្តទាំង ៣ បន្ថែមទៀត នៅក្នុងខេត្តកាន់តែស្ងាត់ ចំណែកសេដ្ឋកិច្ចកាន់តែធ្លាក់ចុះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


