សន្តិសុខសង្គម
សមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ម្ចាស់ហាងម៉ាស្សាលួច លុយជនបរទេសចំនួន២ម៉ឺនយ៉េន និងដកហូតប្រាក់ប្រគល់ជូនម្ចាស់ដើមវិញ
ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះមានករណីចូលកន្លែងម៉ាស្សារួចបានបាត់លុយក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធើ្វការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាម្នាក់ម្ចាស់ទីតាំងហាងម៉ាស្សាពាក់ព័ន្ធសមគំនិតជាមួយបុគ្គលិកស្រ្តី ដោយឡែកចំពោះបុគ្គលិកស្រ្តី២នាក់កំពុងគេចខ្លួន។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានដាក់បទបញ្ជាទៅកាន់នគរបាលជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ករណីរកឃើញទីតាំងនោះមានចេតនាប្រព្រឹត្តិអំពើណាមួយដែលនាំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិភ្ញៀវជាតិ ឬអន្តរជាតិ ត្រូវមានវិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែងនោះឡើយ។


រហូតដល់ថ្ងៃទីថ្ងៃទី២៧ខែមេសាឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននរគបាលខណ្ឌដូនពេញ បានកំណត់បានមុខសញ្ញាជាម្ចាស់ទីតាំងហាងម៉ាស្សាខាងលើឃាត់យកមកសួរនាំ និងដកហូតលុយដែលបាត់បង់នោះ ប្រគល់ឲ្យជនបរទេសជាជនជាតិជប៉ុននោះវិញ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីយកមកអនុវត្តតាមនីតិវិធី៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


