Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌដូនពេញ រៀបចំសណ្តាប់ធ្នាប់តាមបណ្តាផ្លូវ ភ្ញៀវទេសចរណ៍ ដើរថ្មើរជើង សម្រាប់លើកកម្ពស់សោភ័ណ្ឌភាព

បានផុស

នៅ

សណ្តាប់ធ្នាប់បណ្តាផ្លូវសំខាន់ៗ ចំនួន ០៤ខ្សែ ដោយអ្នកប្រកបអាជីវកម្ម និងភោជនីយដ្ឋាន អាជ្ញាធរខណ្ឌបានចុះរៀបចំ អោយស្អាតឡើងវិញ ដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍ ដែលថ្មើរជើងឆ្លងកាត់ មកតំបន់មាត់ទន្លេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណ:អភិបាលខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលតាមមូលដ្ឋានអាជីវកម្ម និង រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្តោយផ្លូវលេខ១១០ ផ្លូវលេខ១១៨ផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ ចាប់ពីកំណាត់ផ្លូវលេខ១៣ ដល់វិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានលើកឡើងថា បញ្ហាសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានទាំងអស់ អាជ្ញាធរតែងយកចិត្តទុកដាក់ លើការដោះស្រាយ ចំពោះម្ចាស់អាជីវកម្ម តាមភោជនីយដ្ឋាន អាហារដ្ឋាន ទេសចរណ៍ (បារបារាំង) ដែលប្រកបរបរដាក់តាំងលក់ រំលោភចិញ្ចើមផ្លូវសាធារណៈ តាមកំណាត់ផ្លូវលេខ ១១០ ដល់ផ្លូវលេខ ១៣ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពដងផ្លូវផងដែរ។ ក្នុងនោះ មន្រ្តីជំនាញ ក៏បាន បន្តហាម រថយន្តដែលយកមកមធ្យោបាយយានជំនិះគ្រប់ប្រភេទ មិនត្រូវចតរំលោភស្លាកសញ្ញាចរាចរណ៍នោះឡើយ បើសិនជាមានបញ្ហាប្រឈមត្រូវរាយការណ៍ជូន លោកប្រធានក្រុមការងារដឹកនាំ ភ្លាមៗ។

អភិបាលខណ្ឌដូនពេញ បានបន្តថា ក្រុមការងារបានបាញ់ថ្នាំជាស្លាកសញ្ញាសំគាល់ ផ្លូវសម្រាប់ថ្មើរជើង ដល់ភ្ញៀវជាតិ និងអន្តរជាតិ ងាយស្រួល ថ្មើរជើង ទៅមកលើចឹញ្ចើមបណ្តោយផ្លូវលេខ១១០ សងខាង។ ហើយចំពោះម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមផ្លូវទាំង៤ខាងលើ ក្នុងស្មារតីទទួលខុសត្រូវ ជាប្រយោជន៍សាធារណៈ សម្រាប់ផ្លូវថ្មើរជើង ភ្ញៀវទេសចរណ៍ និងសោភ័ណភាពទីក្រុង។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ

ជាមួយគ្នានោះ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ចុងក្រោយថា ម្ចាស់អាជីវកម្ម  ត្រូវរៀបចំស្លាកយីហោរបស់ខ្លួន ដោយមានអក្សរខ្មែរនៅពីលើធំជាងអក្សរបរទេស និងប្រើប្រាស់ពាក្យពេជន៍ឲ្យបានត្រឹមត្រូវសមរម្យ ស្របតាមសេចក្តីណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ៕អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម