ព័ត៌មានជាតិ
ឯកសារមួយបញ្ជាក់យ៉ាងច្បាស់តុកកែជាពូជសត្វព្រៃ បែងចែកច្រើនប្រភេទខុសៗគ្នា
យោងតាមឯកសាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីឆ្នាំ ២០០៧ បង្ហាញយ៉ាងច្បាស់ថា សត្វតុកកែជាពូជសត្វព្រៃមានដោយបង្គួរ ដែលត្រូវបានការពារដោយច្បាប់។
ក្នុងបញ្ជីឈ្មោះដែលមានសត្វព្រៃរាប់រយប្រភេទ បានចាត់ចំណាត់ថ្នាក់សត្វព្រៃជា ៣ ក្រុមគឺប្រភេទជិតផុតពូជ ប្រភេទមានដោយកម្រ និងក្រុមប្រភេទមានដោយបង្គួរ។
ក្នុងឯកសារបានបញ្ជាក់យ៉ាងច្បាស់ តុកកែស្ថិតក្នុងប្រភេទឧរង្គសត្វមានដោយបង្គួរ ហើយមានច្រើនប្រភេទដូចជា៖
-តុកកែ
-តុកកែកន្ទុយសំប៉ែត
-តុកកែក្រាំងថ្ម
-តុកកែខ្លួនរលោង
-តុកកែភ្នំក្រវាញ

ពពួកសត្វព្រៃគ្រប់ប្រភេទត្រូវបានកំណត់ជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើដែលរួមមាន ពពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងៗទៀត ព្រមទាំងពងកូនរបស់វា។ ពពួកសត្វព្រៃទាំងអស់ ស្ថិតក្រោមការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និង ការអភិរក្សដោយរដ្ឋបាលព្រៃឈើ ដោយមិនរាប់បញ្ចូលត្រី និងសត្វបង្កកំណើតក្នុងទឹក។ លក្ខណៈវិនិច្ឆ័យសម្រាប់ចាត់ថ្នាក់ពពួកសត្វព្រៃត្រូវឈរលើលក្ខខណ្ឌសង្គម សេដ្ឋកិច្ច បរិស្ថានជាក់ស្តែង ផ្អែកតាមព័ត៌មានវិទ្យាសាស្ត្រថ្នាក់ជាតិ ឬអន្តរជាតិ។

យោងតាមប្រកាសលេខ ០២០ ប្រ.ក កសក ចុះថ្ងៃទី២៥ ខែ មករា ឆ្នាំ២០០៧ របស់ក្រសួងកសិកម្ម មានការបែងចែកសត្វព្រៃមានច្រើនក្រុមមានដូចជា៖
១-ក្រុមប្រភេទជិតផុតពូជ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃសារព័ន្ធ និងភូមិសាស្ត្រនៃទីជម្រករបស់វា ត្រូវបានថយចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលដប់ (១០) ឆ្នាំចុងក្រោយ ឬ ក្នុងរយៈពេល បី(៣) ជំនាន់តំណពូជនៅក្នុងធម្មជាតិ និងជាប្រភេទដែលមានសារៈសំខាន់ខាងផ្នែកវិទ្យាសាស្ត្រ ព្រមទាំងមានតម្លៃសេដ្ឋកិច្ចខ្ពស់។
២-ក្រុមប្រភេទមានដោយកម្រ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃ សារព័ន្ធរបស់វាមានកម្រិតទាប កម្រជួបប្រទះ ឬមានដោយកម្រ ដែលអាចជួបប្រទះតែនៅក្នុងទីជម្រកណាមួយជាក់លាក់ ឬ ជាស្ថានិកប្រភេទ និងអាចប្រឈមមុខចំពោះការគំរាមកំហែង ឈានទៅរកការផុតពូជនៅក្នុងធម្មជាតិ ។
៣-ក្រុមប្រភេទមានដោយបង្ហូរ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃ សារព័ន្ធរបស់វា មានកម្រិតច្រើនបង្គួរ មានរបាយទូលំទូលាយ មានសក្តានុពលបន្តពូជឆាប់រហ័ស និងរងការគំរាមកំហែងតិចតួចក្នុងតម្រូវការសង្គមសេដ្ឋកិច្ច។ ប្រភេទសត្វព្រៃក្នុងក្រុមមានដោយបង្គួរ រួមមានគ្រប់ប្រភេទសត្វ ដែលមិនបានចាត់ថ្នាក់ក្នុងក្រុមប្រភេទជិតផុតពូជ និង ក្រុមមានដោយកម្រ។
បើតាមមន្រ្តីនាយកដ្ឋានសត្វព្រៃនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញពីតួលេខសត្វព្រៃដែលមាននៅប្រទេសកម្ពុជាក្នុងនោះមាន៖
– ថនិកសត្វប្រហែល ១៦២ប្រភេទ
– សត្វស្លាបប្រហែល ៦០១ប្រភេទ
– ឧរង្គសត្វប្រហែល១៧៥ ប្រភេទ
– ថលជលិកសត្វប្រហែល ៧៥ ប្រភេទ
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


