Connect with us

ព័ត៌មានជាតិ

អាជ្ញាធរដាក់គ្រឿងចក្រ​កាយប្រឡាយមួយខ្សែ​ប្រវែង៥០០​ម៉ែត្រ​ដេីម្បីរំដោះទឹកចេញ​

បានផុស

នៅ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ៧ កញ្ញា ឆ្នាំ២០២១ បានដាក់​គ្រឿងចក្រកាយប្រឡាយមួយខ្សែដែលមានប្រវែង៥០០ម៉ែត្រដើម្បីរំដោះទឹក និងការពារការជន់លិចពីជំនន់ទឹកភ្លៀងដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងរដូវវស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឡាយដែលត្រូវកាយ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ដែលជាប់និងព្រំប្រទល់ជាមួយសង្កាត់​សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មួយរយៈកន្លងមកនេះយេីងសង្កេតឃេីញថា ភ្លៀងមានធ្លាក់មកស្ទេីរតែរៀងរាល់ថ្ងៃធ្វេីឱ្យតំបន់មួយចំនួនលិច​និងប៉ះពាល់ការរស់នៅដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងការធ្វេីដំណេីរ ដោយឃេីញពីទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋបែបនេះ ទេីបលោកហែមដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាឱ្យលោក ប៉ាង លីដា អភិបាលរង រួមទាំងលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំក្រុមការងារយកគ្រឿងចក្រកាយប្រឡាយមេមួយខ្សែប្រវែង៥០០ម៉ែត្រ ដេីម្បីបញ្ចៀសនូវទឹកជន់លិច។

ក្នុងឱកាសនេះផងដែលោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាកុំបោះសំរាមចូលប្រឡាយជៀសវាងការកកស្ទះចរន្តទឹកហូ៕

អត្ថបទៈ សុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម