ព័ត៌មានជាតិ
ផ្លូវមួយចំនួននៅភូមិសាស្ត្រខេត្តព្រះវិហារ រងការខូចខាត ដោយសាទឹកភ្លៀង
ក្រោយពេលភ្លៀងធ្លាក់ជោគជាំ បានធ្វើឱ្យកំណាត់ផ្លូវមួយចំនួននៅភូមិសាស្រ្តខេត្តព្រះវិហារ ទទួលរងការខូចខាត ពេលនេះក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានជួសជុលជាលក្ខណៈបណ្ដោះអាសន្នរួចរាល់ជាបន្តបន្ទាប់ហើយ ដើម្បីបង្កភាពងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ថ្ងៃទី១៣ កញ្ញា ២០២១ កំណាត់ផ្លូវជាតិលេខ ៩៥ ៩៤ ៩២ និងផ្លូវខេត្តលេខ 2PVH4 ខេត្តព្រះវិហារ ទទួលរងការខូចខាតដោយសារទឹកភ្លៀងធ្លាក់ច្រើន។

លោក សំ លាងទ្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពេលធ្វើដំណើលើដងផ្លូវទាំងនេះ ព្រោះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងខិតខំបន្តត្រួតពិនិត្យ កែសម្រួលអោយប្រសើរឡើងវិញនៅពេលបន្ទាប់៕




អត្ថបទៈ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


