សុខភាព
មូលហេតុយើងតែងតែ ញាក់ភ្នែកមិនឈប់?
ការញាក់ភ្នែកមិនឈប់ គឺជាការកន្ត្រាក់ត្របកភ្នែកដែលយើងមិនអាចគ្រប់គ្រងបាន។ ភាគច្រើនភ្នែកញាក់មិនឈប់តែ ២ ទៅ ៣នាទីប៉ុណ្ណោះ ប៉ុន្តែពេលខ្លះអាចកើតឡើងពេញមួយថ្ងៃ ឬយូរជាងនេះ។ ប្រសិនបើធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ការមើលរបស់យើង។ ការញាក់ភ្នែកមិនឈប់ច្រើនកើតលើស្ត្រីវ័យកណ្តាលនិងវ័យចាស់។ ហេតុអ្វីបានជាយើងញាក់ភ្នែកមិនឈប់?
យើងញាក់ភ្នែកមិនឈប់អាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖
- ការញុំាគ្រឿងស្រវឹង
- ការចាំងពន្លឺ
- ការញុំាជាតិកាហ្វេអ៊ីនច្រើន
- ភាពនឿយហត់
- ការជក់បារី
- ភាពតានតឹង (ស្រ្តេស)
- ការត្រូវខ្យល់កង្វក់
- ការរលាកត្របកភ្នែកខាងក្នុង
- អាលែកហ្ស៊ី
- កង្វះអាហារូបត្ថម្ភ
- ភ្នែកស្ងួត
- ការរួយភ្នែក
- ការប្រើប្រាស់ថ្នាំមួយចំនួន

ពេលខ្លះការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅបន្តិចបន្តួចអាចកាត់បន្ថយហានិភ័យនៃការញាក់ភ្នែក ឬជួយឲ្យត្របកភ្នែកបាត់ញាក់បាន។ ប្រសិនបើយើងញាក់ភ្នែកមិនបាត់ មានការផ្លាស់ប្តូររូបរាង ឬចលនានៃមុខ (រួមទាំងត្របកភ្នែក) ឬប្រសិនបើត្របកភ្នែកទាំងពីរតឹងពេកមិនអាចបើកភ្នែកបាន ត្រូវទៅជួបគ្រូពេទ្យភ្នែកជាបន្ទាន់ ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក