ថ្នាំ​បន្តក់​ភ្នែក​ អាចប្រើរាល់​ថ្ងៃ​បានអត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ថ្នាំ​បន្តក់​ភ្នែក​ អាចប្រើរាល់​ថ្ងៃ​បានអត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ជា​ទូ​ទៅ​ ភ្នែក​យើង​អាច​ស្ងួត​ ​ក្រហម​ ​រមាស់​ ឬ​ចេញ​ទឹក​ភ្នែក​មិន​បាត់​ ដោយ​សារ​តែ​កត្តា​ផ្សេង​ៗ​ដូចជា​ធូលី​ដី​ ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ការវិវត្តទៅ​រក​ភាព​ចាស់​តាម​ធម្មជាតិ​ ​ឬ​ការ​ឆ្លង​មេរោគ​​ជាដើម​។ នៅ​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​ភ្នែក​ទាំង​នេះ​ តើ​យើង​គួរ​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ដែរ​ឬ​ទេ? ហើយ​​​ថ្នាំ​​បន្តក់​ភ្នែក​អាច​ផ្ដល់​ផល​ប៉ះពាល់​ឬ​អត់​ ប្រសិនបើ​យើង​ប្រើ​វា​រាល់​ថ្ងៃ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភេទ​ថ្នាំ​បន្តក់​ភ្នែក​

​​​​​​ថ្នាំ​បន្តក់​ភ្នែក​​​ដែល​មាន​លក់​នៅ​តាម​ឱសថស្ថាន​​នានា​​មាន​ដូចជា​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ព្យាបាល​ភ្នែក​ក្រហម​ ​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​​ផ្ដល់​សំណើម​ដល់​ភ្នែក​ និង​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ភ្នែក​អាលែកហ្ស៊ី​។ យ៉ាង​ណា​មិញ ថ្នាំ​បន្តក់​ភ្នែក​ទាំង​នេះ​​មាន​ប្រសិទ្ធភាព​ផ្សេង​ៗ​គ្នា​ ហើយ​​ថ្នាំ​​បន្តក់​ភ្នែក​ខ្លះ​​មាន​សុវត្ថិភាព​​ក្នុង​ការ​ប្រើប្រាស់​រយៈពេល​វែង​ ខណៈ​ពេល​ដែល​ថ្នាំ​បន្តក់​ភ្នែក​ខ្លះ​ទៀត​​អាច​ប្រើប្រាស់​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​​ផ្ដល់​សំណើម​ដល់​ភ្នែក​

ប្រសិនបើ​ភ្នែក​របស់​យើង​ប៉ះពាល់​ជាមួយ​នឹង​កញ្ចក់​អេក្រង់​ជា​ប្រចាំ​នោះ​ ​​​យើង​​អាច​ព្រិច​ភ្នែក​​ញឹកញាប់​ជាង​ធម្មតា​។​ ​នៅ​ក្នុង​ករណី​ដែល​​មិន​មាន​​ការ​បន្ថែម​ប្រេង​ទេ​នោះ​ ​​ភ្នែក​​នឹង​ចាប់ផ្ដើម​ស្ងួត​ ព្រម​ទាំង​មាន​អារម្មណ៍​មិន​ស្រួល​។ ជាក់​ស្ដែង​ ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​(Artificial tears) ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្ដល់​សំណើម​ដល់​ភ្នែក​ នៅ​ពេលភ្នែក​ស្ងួត​ ហត់​នឿយ​ ឬ​ក្រហាយ​។ មូលហេតុ​ដទៃ​ទៀត​​ដែល​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត​រួម​មាន​​ការ​បំពុល​ ​សារធាតុ​ដែល​ធ្វើ​ឲ្យ​​អាលែកហ្ស៊ី​នៅ​ក្នុង​ខ្យល់​ ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ និង​ការ​ប្រែប្រួល​អ័រម៉ូន​។​ តើ​យើង​អាច​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial tears​រាល់​ថ្ងៃ​បាន​ទេ?

សម្រាប់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial tears​ គ្នា​យើង​អាច​ប្រើប្រាស់​រាល់​ថ្ងៃ​បាន​ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​ណា​មួយ​ចំពោះ​ភ្នែក​​យើង​ឡើយ​​។​ ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ដែល​មាន​សារធាតុ​​រក្សា​ទុក​ឬ​ភ្នែក​របស់​យើង​ងាយ​ប្រតិកម្ម​ ឬ​ត្រូវ​​ប្រើប្រាស់​វា​ញឹកញាប់​ ​​

​​​គ្នា​យើង​គប្បី​ជ្រើសរើស​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial tears​ ដែល​គ្មាន​ជាតិ​រក្សា​ទុក​ទើប​ជា​ការ​ប្រសើរ​។ ដើម្បី​កាន់​តែ​ច្បាស់​គ្នា​យើង​ត្រូវ​សាក​សួរ​ព័ត៌មាន​បន្ថែម​ពីឱសថការី​។​

​​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ព្យាបាល​ភ្នែក​ក្រហម

ពិត​ណាស់​ ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​នេះ​មាន​សារធាតុ​ផ្សំ​ដែល​​អាច​បណ្ដាល​ឲ្យ​​​ភ្នែក​ក្រហម​ឡើង​វិញ​ នៅ​ពេល​ឈប់​ប្រើ​វា​ ហើយ​វា​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​រយៈ​ពេល​វែង​ឡើយ​។​ ​យ៉ាង​ណា​មិញ​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ក្រហម​ ដូចជា​ភ្នែក​ស្ងួត​ ក្រហាយ​ ឬ​អាលែកហ្ស៊ី​។​ ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ព្យាបាល​ភ្នែក​ក្រហម ​គ្នា​យើង​គួរ​ងាក​មក​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial tears​វិញ​។

ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ភ្នែក​អាឡ័កស៊ី

ថ្នាំ​បន្តក់​ភ្នែក​ទាំង​នេះ​មាន​ផ្ទុក​សារធាតុ​ Antihistamines ដើម្បី​កាត់បន្ថយ​រោគ​សញ្ញាអាឡ័កស៊ីពី​សារធាតុ​បង្ក​ពី​ខាង​ក្រៅ​ ដូចជា​រោម​សត្វ​​ជាដើម​។​ ថ្នាំ​បន្តក់​ភ្នែក​Antihistamines អាច​ប្រើប្រាស់​បាន​រយៈ​ពេល​ខ្លី​ ជា​ជាង​ការ​ប្រើ​វា​រយៈ​ពេល​វែង​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​យើង​ចាំបាច់​ប្រើប្រាស់​វា​ញឹកញាប់​ ឬ​ជា​រៀង​រាល់​ថ្ងៃ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​​នឹង​គ្រូពេទ្យ​ខាង​អាឡ័កស៊ីអំពី​ការ​គ្រប់គ្រង​រោគ​សញ្ញា​ឲ្យ​បាន​ល្អ​ តាម​រយៈ​ការ​ប្រើប្រាស់​ថ្នាំ​ និង​​ការ​ថែទាំ​ដោយ​ខ្លួន​ឯង​សម្រាប់​ដោះស្រាយ​បញ្ហា​អាឡ័កស៊ី៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖លេប “គ្រាប់ផ្លែឈើ” ចូលក្នុង​ពោះ មានគ្រោះថ្នាក់ដែរឬទេ?

ចុចអាន៖ដំឡូងជ្វា មានអត្ថប្រយោជន៍ដល់រាងកាយ ប្រឆាំងមហារីកនិងកាត់បន្ថយជាតិស្ករក្នុងឈាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុក អង្គរជុំ នឹង ក្លាយ​ជា​ស្រុក​គំរូ​ទី១ នៃ​ការបញ្ឈប់​បន្ទោ​របង់​ក្រៅ​បង្គន់​

ព័ត៌មានជាតិ៦ ម៉ោង មុន

ការ​លើក​កម្ពស់​អនាម័យ​នៅ​ជនបទ​ គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន

សន្តិសុខសង្គម៦ ម៉ោង មុន

ករណី​ឃាតកម្ម​អារ.ក​សម្លាប់ ​នៅ​ស្រុក​ថ្មគោល សមត្ថកិច្ច​កំពុង​ច្បាម​មុខសញ្ញា​ជា​ឃាតក​យក​មក​សាកសួរ​

ជីវិតកម្សាន្ដ៧ ម៉ោង មុន

បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា ងិន ម៉ា​រ៉ា​ឌី តំណាង​កម្ពុ ជា​ចេញទៅ​ប្រកួត​ប្រទេស​អ៊ីស្រាអែល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមការងារ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា សហការ​ចុះ​សួរសុកទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ពលករ​ខ្មែរ​១២៦​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services