ព័ត៌មានជាតិ
បុរសម្នាក់ ជិះម៉ូតូទៅមើលបង្កៃបែរជាទៅដេកស្លាប់ក្នុងវាលស្រែ
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីផ្ទះដើម្បីទៅមើលបង្កៃដែលដាក់នៅវាលស្រែបែរជាត្រូវគេប្រទះឃើញដេកស្លាប់ទៅវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតក្នុងវាលស្រែមួយកន្លែង ភូមិព្រៃសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ វេង វៃ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិឈើទាលឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីប្រពន្ធឈ្មោះចាន់ទី អាយុ២៨ឆ្នាំ បានឲ្យដឹងថា ប្ដីរបស់គាត់មានជំងឺប្រចាំកាយ(ឆ្កូតជ្រូក) ហើយនៅវេលាម៉ោង៦ព្រឹកប្ដីរបស់គាត់បានទៅមើលបង្កៃត្រីនៅវាលស្រែគាត់ក៏រៀបចំចេញទៅធ្វើការរោងចក្រ ស្រាប់តែមានអ្នកភូមិខលប្រាប់ថា ប្តីរបស់គាត់បានដេកស្លាប់នៅវាលស្រែ ពេលនោះគាត់ក៏បានចេញមើលពិតជាប្ដីរបស់គាត់មែន។
បច្ចុប្បន្នសពកំពុងរង់ចាំខាង គ្រូពេទ្យ យកសំណាក បើមិនមានពាក់ព័ន្ធនឹងជំងឺកូវីត១៩ទេនិងយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ ៖ សុខា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង