សន្តិសុខសង្គម
បុរស ២នាក់ នាំគ្នាទៅឆក់ត្រី តែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
បុរស ២នាក់ នាំគ្នាទៅឆក់ត្រីនៅក្នុងអូរ តែបែរជាភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៣និង ១០នាទី រសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ នៅចំណុចអូរចូន ស្ថិតនៅក្នុងភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
របាយការណ៍ របស់នគរបាលស្រុកវើនសៃ បានបញ្ជាក់ថា ជនរងគ្រោះទី១-ឈ្មោះ ស៊ីន ប៊ុនយី ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិទំពួន មុខរបរទាហាន នៅអង្គភាពវរៈ ៨៤ឈរជើង នៅអូរតាង៉ាវ ស្ថិតក្នុងខេត្តស្ទឹងត្រែង ស្លាប់ក្រោយពេលដឹកបញ្ជូន ទៅដល់មណ្ឌលសុខភាពកាចូន។
ជនរងគ្រោះទី២-ឈ្មោះ ទិន គី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រងរបួសធ្ងន់ បានដឹកបញ្ជូន ទៅសង្រ្គោះនៅមណ្ឌលសុខភាពកាចូន ទាំង ២នាក់មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។
របាយការណ៍ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម បានចាត់កម្លាំងជំនាញ ចុះសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលកាចូន ហើយលោកគ្រូពេទ្យមណ្ឌលសុខភាពកាចូន និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្សសាកសព និងធ្វើកោសល្យវិច័យសព ដែលមានសភាពរឹងគ្មានខ្លិន សម្លៀកបំពាក់ខោពណ៌កាហ្វេជើងខ្លី ហើយដងខ្លួនពុំមានស្លាកស្នាមអ្វី គួឲ្យកត់សម្គាល់ឡើយ។
សមត្ថកិច្ច បានសន្និដ្ឋានដោយយោងតាម ការពិនិត្យសាកសពជនរងគ្រោះខាងលើ និងផ្អែកតាមការបញ្ជាក់របស់លោកគ្រូពេទ្យ អាចសន្និដ្ឋានបានថា ករណីនេះពិតជាស្លាប់ ដោយសារក្បាលដុំឆក់ត្រី ឆ្លងចរន្តភ្លើង បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ ពិតប្រាកដមែន។
បន្ទាប់ពីធ្វើកោសល្យច័យរួចរាល់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វុទ្ធ ឦសាន




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


