ព័ត៌មានជាតិ
ចម្ការស្ពៃអ្នកព្រែកថ្មី ដែលប្រើប្រាស់ជីធម្មជាតិ កំពុងលូតលាស់ខៀវខ្ចី
ដំណាំស្ពៃរបស់អ្នកភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងលូតលាស់ខៀវស្រងាត់ ដែលធ្វើឲ្យម្ចាស់ចម្ការញញឹមបិទមាត់មិនជិតគ្រប់ៗគ្នា។

ប្រជាកសិករមួយរូបនិយាយថា ដំណាំស្ពៃរបស់គាត់ គឺប្រើប្រាស់តែជីធម្មជាតិ ដោយមិនប្រើប្រាស់ជីគីមីដូចបន្លែនាំចូលពីប្រទេសជិតខាងឡើយ។ ម្យ៉ាងទៀត បន្លែស្ពៃរបស់កសិករ នៅព្រែកថ្មី គឺចាំបាច់កាត់យកទៅលក់នៅទីផ្សារឡើយ ព្រោះឈ្មួញមកម៉ៅដល់ចម្ការតែម្តង។

កសិករបានបន្ថែមថា មូលហេតុដែលកសិករយើងនាំគ្នាប្រើតែជីធម្មជាតិដាក់លើបន្លែគ្រប់មុខនេះ គឺដោយសារតែម្ចាស់ដំណាំបេះយកមកធ្វើម្ហូប ហើយអ្នកភូមិមកទិញយកទៅធ្វើម្ហូបសឹងតែស្ពៃដុះលូតលាស់មិនទាន់ផង ហើយតម្លៃថ្លៃថ្នូរ ក្នុងមួយគីឡូក្រាមថ្លៃ៣៥០០រៀល បើយកទៅលក់ដល់ផ្សារ ក្នុងមួយគីឡូក្រាមមិនតិចជាង៥០០០រៀលឡើយ។


កសិករបាននិយាយថា ជីធម្មជាតិដែលពួកគាត់យកទៅដាក់លើបន្លែសព្វថ្ងៃនេះ គឺដើមកំប្លោក ដើមកន្ត្រៀងខែតលាយជាមួយអាចម៍គោ ហើយក្នុងនោះប្រជាកសិករ សុំឲ្យប្រជាពលរដ្ឋខ្មែរយើងសូមនាំគ្នាបរិភោគបន្លែក្នុងស្រុក ទើបមានសុខភាពល្អ ព្រោះពុំមានដាក់ជីគីមីនាំប៉ះពាល់ដល់សុខភាពនោះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នឹងផុសរូបរាងឡើង ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៤ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១៤ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


