Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ៧មករា ដឹកនាំចលនាដាំដុះបន្លែបង្ការនៅវិទ្យាល័យបាក់ទូក

បានផុស

នៅ

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បន្តបំផុស​សកម្មភាព​ដាំ​បន្លែបង្ការ នៅ​តាម​សាលារៀន វត្ត​អារាម និង​សហគមន៍ ដើម្បី​យក​បន្លែ​ទាំងអស់​នេះ​ទៅ​សមរភូមិ​ជួរមុខ និង​ជនភៀសសឹក ក្នុងតម្រូវការចាំបាច់ណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោកអភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីក្រោមឱវាទ រួមជាមួយលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស នៃវិទ្យាល័យបាក់ទូក បានចូលរួមចលនា​ដាំ​បន្លែបង្ការ​នៅ​ក្នុង​បរិវេណ​សាលារៀន។

លោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថា បន្លែសេរីរាង្គដែលអាច​ដាំដុះ​ងាយបានផលក្នុង​រយៈពេលខ្លី​មានដូចជា ស្ពៃគ្រប់ប្រភេទ ត្រកួន ត្រប់ ជាដើម ដែលជាដំណាំរយះពេលខ្លី ដែលអាច​បម្រើ​ការ​ចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ និងជួយ​​ដល់ពលរដ្ឋភៀសសឹកផង និងវីរកងទ័ពជូរមុខលើគ្រប់គោលដៅ ដោយដំណាំ​ទាំង​នេះដាំដុះ​ងាយទទួល​បាន​ទិន្នផល​។

ក្នុងនោះផងដែរលោកគ្រូ និងសិស្សនៅវិទ្យាល័យបាក់ទូក បាន​ប្ដេជ្ញា​ថែទាំ​បន្លែបង្ការ​ឲ្យ​បាន​ដិតដល់ ដូចជា​ស្រោច​ទឹក និង​ដាក់​ជី ដើម្បី​ឆាប់​ធំ​យក​ទៅ​ចែក​ជូន​ដល់​ទ័ព​កម្ពុជា និង​ជនភៀសសឹក។

គួរ​បញ្ជាក់​ដែរ​ថា ចលនា “​យើង​រួមគ្នា​ដើម្បី​ជាតិ​” ផ្ដួចផ្ដើម​គំនិត​ដោយ​លោកជំទាវ​បណ្ឌិត ពេជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ក្នុង​គោលបំណង​ផុស​សកម្មភាព​ដាំ​បន្លែ​ ដែល​អាច​ឆាប់​ប្រមូល​ផល​បាន​នៅ​តាម​សាលារៀន ផ្ទះសំបែង វត្ត​អារាម និង​ដី​សហគមន៍ សំដៅ​កសាង​កសិផល​ជាតិ ដើម្បី​ទ្រទ្រង់​ដល់​វីរ​កងទ័ព វីរ​នគរបាល​ជួរមុខ​ការពារ​ព្រំដែន និង​ជនភៀសសឹក​ដោយសារ​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម