ព័ត៌មានជាតិ
ប្រធានសហគមន៍លើកទឹកចិត្តកសិករឱ្យបង្កើនការដាំបន្លែរួមផ្សំវិលជុំចងក្រងជាបណ្តុំ ដើម្បីឱ្យមានទីផ្សារល្អ
កំពត ៖ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥នេះលោក យឹម បុណ្យ ជាប្រធានសហគមន៍បានលើកឡើងថា ស្របពេលដែលច្រកទ្វារព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជាបណ្តោះអាសន្ន ប្រធានបណ្តុំបន្លែសុវត្ថិភាពនៅសហគមន៍ព្រៃតាព្រឹកសាមគ្គីមានជ័យ ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យរួមគ្នាបង្កើនការដាំដុះបន្លែលក្ខណៈវិលជុំ និងចងក្រង់ជាបណ្តុំដើម្បីមានទីផ្សារល្អ ពិសេសសូមកុំព្យាយាមធ្វើចំណាកស្រុក។

លោក យឹម បុណ្យ ប្រធានបណ្តុំបន្លែសុវត្ថិភាពសហគមន៍ព្រៃតាព្រឹកសាមគ្គីមានជ័យ ស្ថិតនៅភូមិព្រៃតាព្រឹក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ឆ្លងកាត់បទពិសោធន៍ដាំបន្លែចម្រុះវិលជុំជាច្រើនឆ្នាំ លោកមានបច្ចេកទេសគ្រប់គ្រាន់ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលចង់ដាំបន្លែ ទាំងនៅខាងក្រៅ និងក្នុងផ្ទះសំណាញ់ ពិសេសការដាំបន្លែសុវត្ថិភាពវិលជុំ ដើម្បីមានប្រាក់ចំណូលប្រចាំថ្ងៃ រក្សាជីវជាតិដី និងកាត់បន្ថយសត្វល្អិតចង្រៃ។

ប្រធានបណ្តុំបន្លែសុវត្ថិភាពរូបនោះ បានបន្ថែមថា ដើម្បីលើកកម្ពស់ការដាំដុះបន្លែ និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ខណៈដែលច្រកទ្វារព្រំដែន កម្ពុជា-ថៃ ត្រូវបានបិទជាបណ្តោះអាសន្ន គ្មានការនាំចូលបន្លែពីប្រទេសថៃនោះ លោកមានគម្រោងពង្រឹងសហគមន៍ឱ្យកាន់តែប្រសើរតាមរយៈការដាំបន្លែប្រវាស់ដៃគ្នា (អ្នកខ្លាំង ជួយអ្នកខ្សោយ ឬ អ្នកមាន ជួយអ្នកមិនសូវមាន) ដើម្បីអាចឈានទៅពង្រីកសមាជិកបន្ថែមផងដែរ ប៉ុន្តែវាក៏អាស្រ័យទៅលើការជួយជ្រោមជ្រែកផ្នែកថវិកាគម្រោងផងដែរ។

លោកប្រធានបណ្តុំបន្លែសុវត្ថិភាពនៅសហគមន៍ព្រៃតាព្រឹកសាមគ្គីមានជ័យក៏បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខិតខំប្រឹងប្រែងធ្វើកសិកម្ម ដាំបន្លែ និងចិញ្ចឹមសត្វផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាព ហើយសូមកុំព្យាយាមធ្វើចំណាកស្រុក។

សូមបញ្ជាក់ថា សហគមន៍ព្រៃតាព្រឹកសាមគ្គីមានជ័យ មានសមាជិក១២១គ្រួសារ ក្នុងនោះមានអ្នកចិញ្ចឹមសត្វភាគច្រើន ហើយអ្នកដាំបន្លែប្រហែល៣០គ្រួសារប៉ុណ្ណោះ ដោយសារកង្វះដើមទុន៕
ដោយ ៖ សឹង រ៉ាត់







-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


