ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកប្រយុទ្ធ តាលីបង់ កំពុងសប្បាយជិះទាទឹកប្រដាប់ដោយអាវុធ យ៉ាងរំភើយ
ខណៈក្រុមតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័សកាលពីខែមុន ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនមួយចំនួនត្រូវបានថតដោយកាមេរ៉ា បង្ហាញពីការចូលរួមក្នុងសកម្មភាពកំសាន្តផ្សេងៗ ។

រូបភាពកន្លងមករបស់ក្រុមតាលីបងបានបង្ហាញថា ពួកគេបានចូលរួមសកម្មភាពកំសាន្តដូចជា ជិះឡានរបស់ក្មេងៗ ជិះសេះហោះ ដែលជាធម្មតាត្រូវបានគេចាត់ទុកថា មិនសមរម្យសម្រាប់អ្នកប្រយុទ្ធទ័ពព្រៃ ។

ចំណែកកាលពីពេលថ្មីនេះ ក្រុមសកម្មប្រយុទ្ធតាលីបង់ត្រូវបានគេឃើញកំពុងជិះទាទឹកប្រដាប់ដោយអាវុធ ដោយម្នាក់ក្នុងចំណោមពួកគេថែមទាំងបំពាក់កាំភ្លើងបាញ់គ្រាប់រ៉ុកកែត RPG-7 ។

យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរបស់តាលីបង់ត្រូវបានគេប្រទះឃើញជិះទាទឹកនៅឯបឹងមួយក្នុងឧទ្យានជាតិ Band-e Amir ខណៈរូបភាពរបស់ពួកគេកំពុងល្បីល្បាញនៅលើបណ្តាញសង្គម ។
ទន្ទឹមនោះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានសម្តែងការអស់សំណើចចំពោះរូបភាពទាំងនោះ ដោយនិយាយលេងសើចថា ពួកតាលីបង់កំពុងទិញ និងនាំយកនាវាចម្បាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


