ព័ត៌មានអន្ដរជាតិ
តាលីបង់ បញ្ជាក់ស្ថានភាពការងាររបស់ស្ត្រីនៅ អាហ្វហ្គានីស្ថាន ក្រោយបញ្ជាស្នាក់នៅផ្ទះមិនឲ្យចេញទៅណា
ដោយឆ្លើយតបទៅនឹងសំណួរអំពីការងាររបស់ស្ត្រី លោក Maulawi Hamdullah Numani ចៅហ្វាយក្រុងកាប៊ុលបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា មានស្ត្រីកំពុងធ្វើការឲ្យរដ្ឋាភិបាលទីក្រុងកាប៊ុលរដ្ឋធានីអាហ្វហ្គានីស្ថាន ។

ចៅហ្វាយក្រុងរូបនេះបាននិយាយថា មានមន្រ្តីសរុបចំនួន ២ ពាន់នាក់នៅក្នុងជួររដ្ឋាភិបាលក្រុង ហើយស្ទើរតែមួយភាគបីនៃពួកគេគឺជាស្ត្រី ។

ខណៈកន្លងមក ចក្រភពឥស្លាមអាហ្វហ្គានីស្ថានបានបញ្ជាឲ្យស្ត្រីស្នាក់នៅផ្ទះ លោក Numani បាននិយាយថា វានឹងត្រូវការពេលវេលាសម្រាប់បុគ្គលិកស្រីទាំងអស់ ដើម្បីត្រលប់ទៅធ្វើការវិញ ប៉ុន្តែពួកគេខ្លះកំពុងធ្វើការឲ្យរដ្ឋាភិបាលក្រុង ។

ស្របពេលជាមួយគ្នានេះ វាក៏កើតឡើង បន្ទាប់ពីមានអះអាងថា ក្រុមតាលីបង់កាលពីថ្ងៃព្រហស្បតិ៍បានរារាំងបុគ្គលិកស្រីមិនឲ្យចូលក្រសួងកិច្ចការនារីនៅទីក្រុងកាប៊ុល ដោយអនុញ្ញាតឲ្យតែបុរសចូលក្នុងអគារនេះបានតាមចិត្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ រដ្ឋឥស្លាម បំផ្ទុះគ្រាប់បែកនៅ អាហ្វហ្គានីស្ថាន សម្លាប់ និងរបួស ក្រុមតាលីបង់ ច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


