សុខភាព
របួសលើផ្ទៃមុខ ត្រូវប្រញាប់ព្យាបាល ប្រសិនបើមិនចង់មានការគ្រោះថ្នាក់ធ្ងន់ធ្ងរ
ការប៉ះទង្គិចលើផ្ទៃមុខ គឺជាគ្រោះថ្នាក់ទាំងឡាយណា ដែលបណ្តាលឲ្យមានរបួសស្បែក រហូតដល់បាក់ឆ្អឹងមុខ និងថ្គាម ហើយជួនកាលអាចរួមផ្សំជាមួយនិងការប៉ះទង្គិចខួរក្បាល ដែលអាចឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក៏មាន។
ក) មូលហេតុ៖
មូលហេតុដែលកើតជាញឹកញាប់រួមមាន គ្រោះថ្នាក់ចរាចរណ៍ ការធ្លាក់(គ្រោះថ្នាក់ការងារ) ការវាយតប់គ្នា ឬក៏ការលេងកីឡាជាដើម ។ល។
ខ) រោគសញ្ញា៖
រោគសញ្ញាអាចចែកជា ២ក្រុមៈ
១. សញ្ញាគ្រោះថ្នាក់បន្ទាប់ដល់អាយុជីវិត៖
– ការហូរឈាមច្រើន បណ្តាលឲ្យស្លេកស្លាំង ឬសន្លប់
– ការស្ទះផ្លូវដង្ហើម ដកដង្ហើមមិនរួច
២. សញ្ញាគ្រោះថ្នាក់ផ្សេងៗ៖
– សន្លប់ពេលគ្រោះថ្នាក់ៈ វិលមុខខ្លាំង ឈឺក្បាលខ្លាំង ក្អួតច្រើន
– ការឈឺចាប់លើផ្ទៃមុខ ក្បាល ដងខ្លួន ដៃជើង ។ល។
– ការកោសរលាត់ របួសស្បែកដោយមានហូរឈាម ហើមជាំជុំវិញភ្នែក ឈាមច្រមុះ ។ល។
– ហាមាត់មិនរួច បិទភ្នែកមិនជិត វៀចមាត់ រួមនិងទន់ក ទន់ដៃជើង ហើមពោះ
គ) ការធ្វើរោគវិនិច្ឆ័យ៖
យើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ អេកូសាស្ត្រ ការថតឆ្លុះ ឬស្គែន៖
– មានបាក់ឆ្អឹងមុខ ថ្គាម ឬលលាដ៍ក្បាល
– ហូរឈាមក្នុងខួរក្បាល
– បាក់ឆ្អឹងក ឆ្អឹងដៃជើង
– ធ្លាយពោះ ឈាមក្នុងពោះ
ឃ) ការព្យាបាល៖
– ការព្យាបាលអាស្រ័យទៅលើសភាពស្រាល ឬធ្ងន់របស់អ្នកជំងឺ ហើយគួរបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីសង្គ្រោះ ។
– សង្គ្រោះបន្ទាន់ដោយទប់ស្កាត់ការហូរឈាម ឬសម្អាតផ្លូវដង្ហើម
– ការលាង-ដេររបួស និងចាក់វ៉ាក់សាំងការពារ
– ព្យាបាលដោយប្រើថ្នាំផ្សះ ថ្នាំបំបាត់ហើម បំបាត់ការឈឺចាប់និងការតាមដានសភាពជំងឺ
– តម្រូវឲ្យមានការវះកាត់ក្នុងករណីចាំបាច់៖
• ការវះកាត់តម្រង់ឆ្អឹងថ្គាម ក្រោម-លើ-ជុំវិញភ្នែកឬលលាដ៍ក្បាល
• បឺតអាហាររាវៗតាមទុយយោ ឬហូបអាហារទន់ៗ ៣-៤សប្តាហ៍ក្រោយការវះកាត់
• ការបិតមាត់រយៈពេល ២-៤សប្តាហ៍ក្រោយការវះកាត់ឬការពត់តម្រង់ធ្មេញ
• ការវះកាត់ផ្សេងៗទៀតក៏អាចរួមផ្សំដែរ ដូចជា វះកាត់ខួរក្បាល ពោះ ឬដៃជើង
ង) ការការពារ៖
ការការពារប្រសើរជាងការព្យាបាល៖
– គោរពច្បាប់ចរាចរណ៍
– ពាក់មួកសុវត្ថិភាពទាំងអស់គ្នា ពេលជិះម៉ូតូ
– ពាក់ខ្សែក្រវាត់ទាំងអស់គ្នា ពេលជិះឡាន
– ពិសាគ្រឿងស្រវឹង សូមកុំបើកបរ
“ប្រសិនបើលោកអ្នកមានការប៉ះទង្គិចលើផ្ទៃមុខ សូមអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាកនានាដូចជាការវៀចមុខមាត់ជាដើម។ល”៕
អត្ថបទ៖ រស្មី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ