សន្តិសុខសង្គម
ជាងភ្លេីង ២នាក់ មិនពាក់ឧបករណ៍សុវត្ថិភាព រអិលធ្លាក់ពីលេីអគារកំពុងសាងសង់
ជាងភ្លេីងចំនួន ២នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីឡើងតបណ្ដាញភ្លើង បានរអិលធ្លាក់ពីលើរន្ទា ពីលើអគារការដ្ឋានកំពុងសាងសង់ឃ្លាំងភេសជ្ជៈ អេរ៉ាហ្គោល ខមភើរេសិន ស្ថិតនៅផ្លូវសាលាកសិកម្មចម្ការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង ៩ និង ២០ នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ជនរងគ្រោះទាំង ២ នាក់ រួមមាន៖ ទី១ ឈ្មោះ ស៊ាង វឌ្ឍនៈ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មករ និងទី២ ឈ្មោះ ប៉េង អរ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកម្មករ។

បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ជាងមួយក្រុមបានឡើងរន្ទាតបណ្ដាញប្រព័ន្ធភ្លើងអគារកំពុងសាងសង់ក្នុងបរិវេណឃ្លាំងស្តុកភេសជ្ជៈ ដោយមិនពាក់ឧបករណ៍សុវត្ថិភាពនោះទេ ក្រោយមកស្រាប់តែឃើញធ្លាក់ពីលើរន្ទា បណ្ដាលឱ្យកម្មករជាងភ្លើង ២ នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅជួយសង្រ្គោះ។

បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តាមការស្នើសុំពីមេការជនរងគ្រោះ រីឯម្ចាស់ទីតាំង នៅពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកើតហេតុមិនព្រមសហការនោះទេ ព្យាយាមលាក់បាំងសមត្ថកិច្ចទៅវិញ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


