ព័ត៌មានអន្ដរជាតិ
ជាងកាត់សក់នៅ ហាណូយ កំពុងសប្បាយកើបលុយ
ហាងកាត់សក់ នៅទូទាំងទីក្រុងហាណូយ ពោរពេញទៅដោយអតិថិជន បន្ទាប់ពីមានសេចក្តីប្រកាសថា សេវាកម្មកាត់សក់នឹងត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ បន្ទាប់ពីការហាមឃាត់រយៈពេលពីរខែ។

ទីក្រុង ហាណូយ បានបិទសេវាកម្មកាត់សក់ទាំងអស់ នៅពាក់កណ្តាលខែកក្កដា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់រលកទី ៤ នៃជំងឺកូវីដ-១៩។
ជិតពីរខែបន្ទាប់ពីដាក់ចេញនូវវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឹង មន្រ្តីក្រុងនិយាយថា ពួកគេអាចគ្រប់គ្រងការរីករាលដាលបាន ហើយអាជីវកម្មដែលមិនចាំបាច់ រួមទាំងហាងកាត់សក់ផងដែរអាចបន្តដំណើរការឡើងវិញបាន។

នៅទូទាំងទីក្រុង អាជីវកម្មកាត់សក់បានស្វាគមន៍អតិថិជនយ៉ាងច្រើនកកកុញនៅថ្ងៃដំបូងនៃប្រតិបត្តិការរបស់ខ្លួន ក្នុងរយៈពេលពីរខែ។
ជាងកាត់សក់តាមផ្លូវម្នាក់ឈ្មោះ Quang Huy បាននិយាយថា “ខ្ញុំរីករាយពេលឮដំណឹងថា ខ្ញុំអាចបើករកស៊ីបានវិញ។ ខ្ញុំគ្មានការងារធ្វើរយៈពេល២ខែមកហើយ ខ្ញុំរកលុយមិនបានទេ”។

គួរបញ្ជាក់ថា រាល់ការកាត់សក់នៅតាមចិញ្ចើមផ្លូវ ត្រូវចំណាយពេលពី ២០ ទៅ ៣០ នាទី ហើយកាត់ម្នាក់ថ្លៃ ៥០,០០០ ទៅ ៦០,០០០ ដុង ស្មើនឹង ២.២ដុល្លារ ទៅ ២.៦ ដុល្លារ៕




ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ លោកយាយ វៀតណាម ម្នាក់ ពុលថ្នាំ ប៉ារ៉ាសេតាម៉ុល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ