ព័ត៌មានអន្ដរជាតិ
ទីក្រុងហាណូយ នឹងបន្តគ្របដណ្តប់ដោយខ្យល់ពុលគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ឆ្នាំក្រោយ
ក្នុងការចុះផ្សាយរបស់សារព័ត៌មាន Vietnamnet កាលពីថ្ងៃអាទិត្យទី២០ខែតុលាឆ្នាំ២០២៤, ក្រុមអ្នកជំនាញវៀតណាម បានលើកឡើងថា គុណភាពខ្យល់ក្នុងទីក្រុងហាណូយ នាពេលបច្ចុប្បន្ននេះ មិនឃើញមានសញ្ញាធូរស្រាលឡើយ ហើយវាអាចនឹងបន្តស្ថានភាពអាក្រក់នេះ រហូតដល់ខែមីនាឆ្នាំក្រោយឯណោះ។
ប្រព័ន្ធតាមដានគុណភាពខ្យល់វៀតណាមបានបង្ហាញថា, គុណភាពខ្តល់ក្នុងទីក្រុងហាណូយ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាហេតុបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្សចាស់ កុមារ និងអ្នកដែលមានជំងឺផ្លូវដង្ហើម។

ប៉ុន្មានថ្ងៃមកនេះ តំបន់ភាគច្រើននៃទីក្រុងហាណូយ ត្រូវគ្របដណ្តប់ដោយផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់ ខណៈសន្ទស្សន៍គុណភាពខ្យល់ មានចាប់ពី ១៥៣ដល់២២២ ដែលជាកម្រិតគ្រោះថ្នាក់ធ្ងន់។
យោងតាមអ្នកជំនាញ ហេតុតែបណ្តាលឲ្យទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់បែបនេះ គឺបណ្តាលពីបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។
មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ។
ពាក់ព័ន្ធខ្យល់បំណុលនេះដែរ អាជ្ញាធរ បានចេញសេចក្តីជូនដំណឹងដល់អ្នកក្រុងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយកុំចេញទៅណាបើគ្មានការចាំបាច់ ប៉ុន្តែបើចេញទៅក្រៅ ត្រូវពាក់ម៉ាស និងមានរបស់ការពារត្រឹមត្រូវ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


