ព័ត៌មានអន្ដរជាតិ
ទីក្រុង២នៅអាស៊ីអាគ្នេយ៍ ស្ថិតក្នុងចំណោមទីក្រុង មានខ្យល់ពុលគ្រោះថ្នាក់បំផុត លើពិភពលោក
ទីក្រុងចំនួន២នៅតំបន់អាស៊ីអាគ្នេយ៍គឺរាជធានីបាងកកនៃប្រទេសថៃ និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម សុទ្ធតែជាប់ឈ្មោះក្នុងបញ្ជីទីក្រុងលើពិភពលោក ដែលមានខ្យល់ពុលធ្ងន់ធ្ងរបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស នៅថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៤។

ក្នុងរបាយការណ៍ IQ Air, រាជធានីបាងកក បានជាប់ចំណាត់ថ្នាក់ទី១២លើពិភពលោកជាទីក្រុងមានខ្យល់ពុលធ្ងន់ធ្ងរបំផុត ពោលគឺតំបន់ចំនួន៦៣ មានកំហាប់ភាគល្អិត PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់។
យោងតាមមជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៃរដ្ឋបាលក្រុងបាងកក, កំហាប់ PM2.5 ក្នុងរាជធានី នៅថ្ងៃពុធទី៤ គឺមានចន្លោះពី៣៤.៤មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ដល់ ៧៤.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
ដោយឡែកនៅទីក្រុងហាណូយ នៃប្រទេសវៀតណាមវិញ កំហាប់ PM2.5 បានឈានដល់ ៨៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ នៅថ្ងៃពុធទី៤ខែធ្នូ ហើយស្ថានភាពត្រូវបានក្រុមអ្នកជំនាញព្រមានថា នឹងមិនធូរស្រាលឡើយ រហូតដល់ឆ្នាំក្រោយឯណោះ។
សូមបញ្ជាក់ថា ទីក្រុងដែលមានខ្យល់ពុលធ្ងន់ធ្ងរជាងគេលើពិភពលោកនៅថ្ងៃពុធ គឺបាកដាដ នៃប្រទេសអ៊ីរ៉ាក, ទី២គឺ គែរ ប្រទេសអេហ្ស៊ីប និងទី៣ គឺដាកា នៃប្រទេសបង់ក្លាដែស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃ ចំនួន៥០ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


