ព័ត៌មានអន្ដរជាតិ
ក្មេងទំនើងចូលបាញ់សម្លាប់ក្មេងទំនើងដូចគ្នាដល់បន្ទប់តុលាការឥណ្ឌា
ជើងកាងដ៏ល្បីល្បាញបំផុតម្នាក់នៅប្រទេសឥណ្ឌាត្រូវបានបាញ់សម្លាប់នៅក្នុងបន្ទប់តុលាការទីក្រុងដេលី បន្ទាប់ពីមានក្រុមបងធំផ្សេងទៀតលាក់ខ្លួននៅក្នុងសម្លៀកបំពាក់ឈុតធំរបស់មេធាវី និងបានបើកការបាញ់សម្លាប់តែម្តង។
យោងតាមប៉ូលិសបានឲ្យដឹងថា ការបាញ់សម្លាប់បានកើតឡើងនៅពេលបុរសឈ្មោះ Jitendra Maan ហៅ Gogi ជាបុគ្គលដែលប៉ូលិសក្រុងដេលីតាមចាប់ខ្លួនបំផុតបានចូលទៅក្នុងបន្ទប់តុលាការដើម្បីប្រឈមនឹងបទចោទប្រកាន់ពីឃាតកម្ម និងចាប់ជំរិតទារប្រាក់។ នៅពេលនោះប៉ូលិសបានបាញ់តបវិញនិងបានសម្លាប់ខ្មាន់កាំភ្លើងពីរនាក់។

ប៉ូលិសបានឲ្យដឹងថា បុរសឈ្មោះ Gogi អាយុ៣០ឆ្នាំបានបង្កើតក្រុមក្មេងទំនើងឈ្មោះ Jitendra Gogi ដែលជាប់ពាក់ព័ន្ធនឹងករណីជាច្រើនរួមមានឃាតកម្ម ចាប់ជំរិត ជំរិតទារប្រាក់ និងរំលោភដីធ្លី។ រយៈពេលជាច្រើនឆ្នាំ គាត់មានជម្លោះជាមួយក្រុមបងធំឈ្មោះ Tillu Gang ដែលជាគូប្រជែងក្នុងការបង្កឲ្យមានអំពើឃាតកម្មជាច្រើន។
ឧបទ្ទវហេតុនេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៅតុលាការក្រុងដេលីដោយមានមនុស្សជាច្រើនចោទជាសំនួរថា តើបុរសទំនើងទាំងនោះចូលទៅក្នុងបរិវេណតុលាការ Rohini និងមានអាវុធជាប់ខ្លួនដោយរបៀបណា។
លោកមេធាវី Satyanarayan Sharma បានប្រាប់ថា ករណីជាច្រើនកំពុងបើកសវនាការដោយមានការរឹតបន្តឹងខ្លាំងដើម្បីទប់ស្កាត់កូវីដ-១៩ និងមានមនុស្សតិចតួចប៉ុណ្ណោះត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់តុលាការនៅពេលកើតមានឧបទ្ទវហេតុបាញ់សម្លាប់នោះ។
លោក Sharma ដែលបានកំពុងមានវត្តមាននៅតុលាការនោះសម្រាប់រឿងក្តីផ្សេងទៀតបានអំពាវនាវឲ្យមានការស៊ើបអង្កេតជុំវិញហេតុការនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


